តើ​ត្រូវ​ប្រើ​ថ្នាំ​ងងុយគេង​យ៉ាងដូចម្តេច​ដើម្បី​កុំអោយ​ញៀន​?

ខ្ញុំកំពុងពិចារណាអំពីការប្រើប្រាស់ថ្នាំងងុយគេងដែលត្រូវការវេជ្ជបញ្ជារដើម្បីព្យាបាលការគេងមិនលក់របស់ខ្ញុំ។ តើមានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីចៀសវាងការញៀនលើថ្នាំទាំងអស់នេះ?អ្នកអាចប្រើជំហានទាំងនេះដើម្បីកាត់បន្ថយការប្រឈមនឹងការញៀនថ្នាំងងុយគេង។ ជំហានដំបូងគឺត្រូវប្រាកដថាអ្នកបានធ្វើជម្រើសទាំងអស់សម្រាប់ការព្យាបាលការគេងមិនលក់។ ឧទាហរណ៍ពិចារណា៖

  • មុនពេលជ្រើសថាប្រើថ្នាំងងុយគេង ត្រូវប្រាកដថាអ្នកបានជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យសុខភាពបានហ្មត់ចត់រួចហើយ៖ គ្រូពេទ្យអាចនឹងអាចរកឃើញពីមូលហេតុជាក់លាក់ណាមួយនៃបញ្ហាគេងមិនលក់របស់អ្នក និងជួយអ្នកអោយចៀសវាងមិនប្រើថ្នាំ ងងុយគេងបាន។
  • ការព្យាបាលដោយឥរិយាបថ៖ ការព្យាបាលដោយឥរិយាបថជាទូទៅត្រូវបានគេណែនាំជាជម្រើសដំបូងនៃការព្យាបាលសម្រាប់មនុស្សដែល មានការគេងមិនលក់។ ការព្យាបាលទាំងនេះបង្រៀនអ្នកពីឥរិយាបថក្នុងការគេង និងវិធីដើម្បីធ្វើអោយប្រសើរឡើងនូវបរិស្ថានជុំវិញដំណេករបស់អ្នក។ ប្រសិនបើការព្យាបាលបន្ថែមទៀតត្រូវការជាចាំបាច់គ្រូពេទ្យរបស់អ្នកអាចនឹងផ្តល់នូវការព្យាបាលទាំងដោយអាកប្បកិរិយា និងដោយចេញវេជ្ជបញ្ជាអោយអ្នកប្រើប្រាស់ថ្នាំងងុយគេង។ ប្រសិនបើការគេងរបស់អ្នកមានភាពប្រសើរឡើងការព្យាបាលដោយអាកប្បកិរិយានឹងនៅតែបន្ត ឯការប្រើប្រាស់ថ្នាំអាចនឹងកាត់បន្ថយ ឬប្រើតែសម្រាប់ភាពចាំបាច់តែប៉ុណ្ណោះ។

ប្រសិនបើអ្នកនឹងត្រូវការប្រើថ្នាំងងុយគេងតាមវេជ្ជបញ្ជារ សូមប្រុងប្រយ័ត្នលើចំនុចមួយចំនួនខាងក្រោមនេះ៖

  • ពិភាក្សាពីជម្រើសរបស់អ្នកជាមួយវេជ្ជបណ្ឌិត៖ អនុញ្ញាតអោយគ្រូពេទ្យបានដឹងថាអ្នកមានការព្រួយបារម្ភអំពីការញឿននឹងថ្នាំងងុយគេង។ គ្រូពេទ្យនឹងជ្រើសរើសនូវថ្នាំដែលល្អបំផុតសម្រាប់អ្នក។ ឧទាហរណ៍benzodiazepinesគឺជាថ្នាំងងុយគេងដែលត្រូវការវេជ្ជបញ្ជារ ប៉ុន្តែវាងាយធ្វើអោយញៀនជាងថ្នាំដែលមិនមែនជាពពួកbenzodiazepine។
  • ធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយប្រុងប្រយ័ត្ន៖ ប្រសិនបើអ្នកចាប់ផ្តើមលេបថ្នាំងងុយគេង សូមអានការណែនាំដោយប្រុងប្រយ័ត្ន។ មិនបង្កើនកម្រិតប្រើប្រាស់ ឬបញ្ឈប់ការប្រើប្រាស់ដោយមិនបានពិភាក្សារជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ ថ្នាំមួយចំនួនគឺតម្រូវអោយបញ្ឈប់បន្តិចម្តងៗ។
  • ធ្វើការតាមដានជាមួយវេជ្ជបណ្ឌិតរបស់អ្នក៖ ប្រសិនបើអ្នកកំពុងតែប្រើថ្នាំងងុយគេង អស់ក្នុងរយៈពេលច្រើនជាង២ ឬ៣សប្តាហ៍ត្រូវប្រាកដថាអ្នកបានណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកយ៉ាងហោចណាស់រៀងរាល់ប្រាំមួយខែម្តង៕

ប្រភព៖ iknow

  • តើ​ត្រូវ​ប្រើ​ថ្នាំ​ងងុយគេង​យ៉ាងដូចម្តេច​ដើម្បី​កុំអោយ​ញៀន​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: