តើ​កាហ្វេ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​ដែរឬទេ​?

កាហ្វេ និងភេសជ្ជៈកាហ្វេអ៊ីនគឺមានសារៈសំខាន់ណាស់ចំពោះជីវិតប្រចាំថ្ងៃរបស់យើង ដែលជាញឹកញាប់យើងបានភ្លេចអំពីឥទ្ធិពលសារធាតុរំញោចនៃភេសជ្ជៈទាំងនេះ។ នៅពេលដែលរួមបញ្ចូលគ្នាជាមួយថ្នាំតាមវេជ្ជបញ្ជាមួយចំនួនវាអាចជាលទ្ធផលមិនល្អ ហើយអាចនឹងរំខានដល់ប្រសិទ្ធភាពនៃថ្នាំទាំងនោះ។ កាហ្វេគឺមិនអាក្រក់សម្រាប់សុខភាពរបស់អ្នកនោះទេ ប៉ុន្តែអន្តរកម្មនៃកាហ្វេជាមួយនឹងថ្នាំតាមវេជ្ជបញ្ជាអាចនឹងមានបញ្ហា។

  • អេពីនេព្រីន(Ephedrine)៖ Ephedrineគឺជាថ្នាំដែលមានការរំញោចខ្លាំង ប្រើសម្រាប់បញ្ហាដកដង្ហើម និងការមានសម្ពាធឈាមទាប។ ការប្រើរួមបញ្ចូលគ្នាជាមួយកាហ្វេជាលទ្ធផលអាចនឹងធ្វើអោយមានការរំញោចខ្លាំងពេក ឬអាចនាំអោយមានបញ្ហាបេះដូង។
  • ថ្នាំរំញោចផ្សេងទៀត៖ ការកើនឡើងចង្វាក់បេះដូង និងការមានសម្ពាធឈាមខ្ពស់គឺជាបញ្ហានៅក្នុងទីនេះ។ ថ្នាំដែលគេប្រើសម្រាប់អាឡែរហ្សី និងការតឹងច្រមុះដូចជាepinephrine , phentermine , pseudoephedrine និង Theophylline មិនគួរប្រើរួមគ្នាជាមួយនឹងជាតិកាហ្វេអ៊ីននោះទេ។
  • ថ្នាំផ្សះពពួកគីណូឡូន(Quinolone)៖ ពពួកថ្នាំផ្សះដូចជាciprofloxacin(Cipro) និង norfloxacin( Noroxin ) បន្ថយការបំបែកជាតិកាហ្វេអ៊ីន។ វាអាចនាំអោយបេះដូងលោតញ៉ាប់ ឈឺក្បាល អន្ទះអន្ទែង និងញ័រ។
  • ស៊ីមេទីឌីន(Cimetidine)៖ ថ្នាំដ៏ពេញនិយមដែលគេប្រើសំរាប់ព្យាបាលជំងឺច្រាលអាស៊ីតក្រពះ និងដំបៅក្រពះ ហើយក៏បន្ថយការបញ្ចេញជាតិកាហ្វេអ៊ីនចោលផងដែរ។
  • អ៊ឺស្ត្រូសែន(estrogen)៖ ថ្នាំestrogenមានសមត្ថភាពក្នុងការបន្ថយការបំបែកជាតិកាហ្វេអ៊ីនជាលទ្ធផលធ្វើអោយមានជាតិកាហ្វេអ៊ីនច្រើនជាងធម្មតានៅក្នុងឈាម។
  • លីចូម(Lithium)៖ ប្រើក្នុងការព្យាបាលនៃជំងឺផ្លូវអារម្មរណ៏ លីចូមនៅពេលដែលរួមគ្នាជាមួយនឹងកាហ្វេអាចបង្កើនអត្រាមេតាប៉ូលីលីចូមក្នុងរាងកាយ។ បន្ថយការញ៉ាំកាហ្វេដើម្បីជៀសវាងការកើនឡើងនៃផលប៉ះពាល់នៃលីចូម៕

ប្រភព៖ iknow

  • តើ​កាហ្វេ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​ដែរឬទេ​?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: