គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

ខេត្តតាកែវ៖ គ្រូនិងសិស្សទាក់សត្វម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង ។

ករណីរន្ទះបាញ់គ្រូនិងសិស្សទាក់លលក់នេះកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅកណ្តាលវាលស្រែនៅភូមិឬស្សី ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។

សាច់ញាតិជនរងគ្រោះបាននិយាយថា អ្នកទាំងពីរនាក់ដែលរងគ្រោះដោយសារន្ទះបាញ់នេះ បានទៅរកទាក់សត្វលលកតាំងពីមេឃមិនទាន់ភ្លៀង លុះមេឃរកកលនិងភ្លៀងពួកគាត់នៅតែមិនត្រឡប់មកផ្ទះដោយសង្ស័យថាអាចនៅរង់ចាំចាប់សត្វដែលជិតចូលអន្ទាក់ខ្លួន។ ពួកគាត់បន្តថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ គា ប៊ុណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ ជាគ្រូ និង ឈ្មោះ ឆាយ នី ភេទប្រុស អាយុ២៩ឆ្នាំ ជាសិស្ស អ្នកទាំងពីររស់នៅភូមិជ្រោយ ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ក្រោយពេលដែលសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ។
សូមបញ្ជាក់ផងដែរថា នៅឃុំចំប៉ាដែលទទួលបានភ្លៀងធ្លាក់យ៉ាងជោកជាំកាលពីថ្ងៃទី១០ ខែមិថុនានោះ ក៏មានខ្យល់កន្ត្រាក់បោកបករលំផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ពីរខ្នងផ្ទះផងដែរ គឺនៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ។

ចំណែកឯស្រុកសំរោង គឺនៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ វិញ ក៏មានផ្ទះប្រពលរដ្ឋត្រូវខ្យល់កន្ត្រាក់បោកបក់រលំអស់១៣ខ្នង រលំទាំងស្រុង០៦ខ្នង និង រងផលប៉ះពាល់០៧ ខ្នងផងដែរ៕ ជីសូរិកា
គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង

ប្រភព៖ Nokorwatnews

  • គ្រូនិងសិស្សទៅទាក់សត្វ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលដែលកំពុងរង់ចាំចាប់សត្វលលក ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃជិតភ្លៀង已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:កំសាន្ត
Tags: