កំពុង​បំបៅ​ដោះកូន តើ​អាច​ប្រើ​ថ្នាំ​ផ្តាសាយ​បាន​ឬទេ​?

ថ្នាំក្អក និងថ្នាំផ្តាសាយ ជាទូទៅ មិនត្រូវបានណែនាំអោយប្រើនោះទេ នៅខណៈដែលអ្នកកំពុងតែបំបៅដោះកូន។ ជំងឺផ្តាសាយភាគច្រើននឹងជាសះស្បើយដោយខ្លួនឯង។

ជាញឹកញាប់ អ្នកអាចបន្ថយរោគសញ្ញាជាមួយនឹងវិធានការសាមញ្ញៗដូចជា ៖
• សំរាកអោយបានច្រើន
• ញ៉ាំសារធាតុរាវអោយបានច្រើន
• ទទួលទានទឹកក្តៅៗ
• ឆ្ពង់។

មានជំងឺជាច្រើនដែលអាចត្រូវបានព្យាបាលដោយថ្នាំ ខណៈពេលដែលអ្នកកំពុងបំបៅដោះកូន ដោយគ្មានបង្កគ្រោះថ្នាក់ដល់កូនរបស់អ្នកឡើយ។ តែទោះជាយ៉ាងណា បរិមាណដ៏តិចតួចនៃថ្នាំទាំងនេះនឹងឆ្លងកាត់តាមទឹកដោះរបស់អ្នកទៅអោយកូន ដូច្នេះ ត្រូវតែប្រាប់គ្រូពេទ្យ ឬឱសថការីថា អ្នកកំពុងបំបៅដោះកូន។

សូមប្រាប់គ្រូពេទ្យ មុនពេលប្រើប្រាស់ថ្នាំ ប្រសិនបើកូនអ្នកកើតមិនគ្រប់ខែ មានទម្ងន់តិច ឬមានលក្ខខណ្ឌជំងឺណាមួយ។

ប្រសិនបើអ្នកគិចចង់ប្រើថ្នាំក្អក និងថ្នាំផ្តាសាយ សូមអានការណែនាំដែលភ្ជាប់មកជាមួយថ្នាំ ដើម្បីមើលថាមានអ្វីខ្លះជាធាតុផ្សំនៃថ្នាំទាំងនេះ។ ថ្នាំដែលគេលក់ដើម្បីព្យាបាលជំងឺក្អក និងផ្តាសាយ ជាធម្មតាមានធាតុផ្សំជាច្រើន ហើយមួយចំនួនអាចនឹងមិនមានសុវត្ថិភាពទេ ខណៈពេលដែលអ្នកកំពុងតែបំបៅដោះកូន។
ឱសថមួយចំនួនក៏អាចមានផងដែរនូវពពួកថ្នាំ Paracetamol ។ ប្រសិនបើអ្នកមានប្រើថ្នាំ Paracetamol ក្រៅផ្សេងទៀតនោះ វាអាចនាំអោយមានការលើសកម្រិត។

អ្នកមិនគួរប្រើថ្នាំដូចខាងក្រោមនោះទេ ខណៈដែលអ្នកកំពុងបំបៅដោះកូន ដូចជា ៖
• Aspirin (ថ្នាំបំបាត់ការឈឺចាប់)
• Codein (ថ្នាំបំបាត់ការឈឺចាប់)
• Phenylephrine (ថ្នាំបំបាត់ការតឹងច្រមុះ)
• Phenylpropanolamine (ថ្នាំបំបាត់ការតឹងច្រមុះ ដែលមានក្នុងថ្នាំផ្តាសាយមួយចំនួន)
• Guaifenesin (មាននៅក្នុងថ្នាំក្អកមួយចំនួន)
• ថ្នាំដែលនាំអោយងងុយគេង (ដូចជាថ្នាំប្រភេទមួយចំនួនដែលមាននៅក្នុងថ្នាំផ្តាសាយ ឧទាហរណ៍ដូចជា Diphenhydramine) ៕

ប្រភព៖ iknow

  • កំពុង​បំបៅ​ដោះកូន តើ​អាច​ប្រើ​ថ្នាំ​ផ្តាសាយ​បាន​ឬទេ​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: