ថ្នាំ​សន្តំ​ត្រូវ​ប្រើ​នៅពេលណា​?

ថ្នាំសន្តំ គឺជាថ្នាំដែលគេប្រើដើម្បីអោយអ្នកជំងឺបាត់ស្មារតី លែងដឹងខ្លួន ដូច្នេះ អ្នកនឹងមិនដឹងពីការវះកាត់លើខ្លួនអ្នកនោះទេ។ បើទោះបីជាមានទ្រឹស្តីជាច្រើននិយាយអំពីរបៀបដែលថ្នាំសន្តំធ្វើការងាររបស់វា តែយន្តការច្បាស់លាស់ នៅតែស្ថិតក្នុងភាពស្រពិចស្រពិលដែរ។ យ៉ាងណាមិញ គេដឹងថា ថ្នាំសន្តំទាំងអស់នឹងទៅផ្អាកការបញ្ជូនសញ្ញាទៅសរសៃប្រសាទ។ នេះមានន័យថា ការរំញោចនានានៅក្នុងរាងកាយលែងមានដំណើរការ ឬខួរក្បាលមិនទទួលស្គាល់នោះទេ។

ថ្នាំសន្តំ មានសារៈសំខាន់សម្រាប់ការវះកាត់មួយចំនួន ដែលវាអាចមានសុវត្ថិភាព ឬមានផាសុខភាពជាង នៅពេលអ្នកសន្លប់។ ជាធម្មតា វាត្រូវបានគេប្រើសម្រាប់ការវះកាត់ដែលមានរយៈពេលយូរ ឬមានការឈឺចាប់ខ្លាំង។ ឧទាហរណ៏ ដូចជាការវះកាត់ដើម្បីយកប្រមាត់ចេញ វះកាត់ជំងឺក្លន ការបូមយកជាតិខ្លាញ់ចេញ ឬការវះកាត់ស្រុតស្បូនជាដើម។ មុនពេលវះកាត់ អ្នកត្រូវជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសថ្នាំសន្តំ (anesthetist)។

វេជ្ជបណ្ឌិតឯកទេសថ្នាំសន្តំ នឹងសួរប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ហើយនឹងសួរ ថាតើមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកធ្លាប់មានបញ្ហាជាមួយនឹងការប្រើថ្នាំសន្លប់ដែរឬទេ។ គ្រូពេទ្យក៏នឹងសួរពីសុខភាព និងរបៀបរស់នៅរបស់អ្នកដូចជា ៖

  • ការអាលែកស៊ីណាមួយ
  • ការជក់បារី ឬញ៉ាំគ្រឿងស្រវឹង
  • ការប្រើប្រាស់ថ្នាំណាមួយផ្សេងទៀត។

វេជ្ជបណ្ឌិតឯកទេសថ្នាំសន្តំរបស់អ្នកក៏នឹងឆ្លើយសំណួរណាមួយដែលអ្នកឆ្ងល់ផងដែរ។ អ្នកគួរតែត្រូវបានផ្តល់ការណែនាំអោយបានច្បាស់លាស់មុនពេលវះកាត់។ អ្នកគួរតែសួរគ្រូពេទ្យថាតើអ្នកអាចញ៉ាំអ្វីបាន ហើយនៅក្នុងពេលណា ឬមិនត្រូវញ៉ាំអ្វីនៅពេលណា?

ប្រភព៖ iknow

  • ថ្នាំ​សន្តំ​ត្រូវ​ប្រើ​នៅពេលណា​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: