ឪសថមួយ​ចំនួនដែលបង្ក​ឲ្យ​ខ្វះជាតិវីតាមីននៅ​ក្នុង​រាងកាយ

វីតាមីនជាសារធាតុអាហារដែលរាងកាយត្រូវការក្នុងកម្រិតបរិមាណតិច នៅពេលប្រៀបធៀប ជាមួយនឹង សារធាតុអាហារផ្សេងៗប៉ុន្តែវាមានភាពចាំបាច់ ខ្លាំងណាស់ចំពោះដំណើរការ របស់រាងកាយដូចជា ការពង្រឹងប្រព័ន្ធការពាររាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាល ការលូតលាស់ស្បែក ភ្នែកជាដើម។វីតាមីនមាន២ប្រភេទ គឺវីតាមីនដែលអាចរលាយ នៅក្នុងខ្លាញ់ រួមមាន វីតាមីនA , D, E, K និងវីតាមីនដែលរលាយនៅក្នុងទឹករួមមាន វីតាមីនB និង C ។ប៉ុន្តែរាងកាយរបស់យើងមិនអាចបង្កើតវីតាមីនដោយខ្លួនឯងឡើយលើកលែងតែវីតាមីនD ដែលត្រូវការពន្លឺ ថ្ងៃជំនួយ ប៉ុន្តែក៏នៅតែមិនទាន់គ្រប់គ្រាន់ចំពោះតម្រូវការ របស់រាងកាយដែរ។ ដូច្នេះដើម្បីឲ្យរាងកាយបានទទួលវីតាមីនប្រភេទផ្សេងៗនោះ ចាំបាច់ត្រូវទទួលបាន វីតាមីនបន្ថែមពីខាងក្រៅ ដោយការទទួលទានអាហារដែល ផ្តល់វីតាមីន រួមមានបន្លែ ផ្លែឈើ ទឹកដោះគោ ថ្លើម ស៊ុតក្រហម អង្ករសម្រូបជាដើម។វីតាមីនដែលយើងទទួលទានចូលទៅអាចត្រូវបានស្រូបយកពីរាងកាយបញ្ចេញឥទ្ធិពលបាន មិនពេញលេញ ឬកើត ចេញជាជាតិពុល ប្រសិនបើមានការប្រើប្រាស់ ថ្នាំដូចខាងក្រោមៈ

១.ថ្នាំMetformin:ជាថ្នាប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។វាអាចកាត់បន្ថយការស្រូបយកវីតាមីនB12 ពីពោះវៀន របស់ រាងកាយ ប្រសិនបើប្រើប្រាស់វានៅក្នុងកម្រិតមួយយ៉ាងខ្ពស់ ឬប្រើនៅក្នុងរយៈពេកយូរអាច បង្ករឲ្យខ្វះជាតី វីតាមីនB12ដោយអាចមានអាការមួយ ចំនួនដូចជាឈឺក្បាល ឈឺចុករួយពេញខ្លួនអណ្តាតឡើងជ្រាំង អស់ កម្លាំងរហិតរហៃ ឆាប់ឆេវឆាវ ម៉ួម៉ៅច្រើនភ្លេចភ្លាំងច្រើនជាដើម។ ដូច្នេះអ្នកកើតមានជំងឺទឹកនោមផ្អែម គួរតែបន្ថែមវីតាមីនB12ដោយអាចទទួលទានជាថ្នាំ ឬអាហារក៏បាន។ អាហារដែលមានវីតាមីនB12 រួមមាន ថ្លើម សាច់គោ សាច់មាន់ សាច់ជ្រូក ត្រី ទឹកដោះគោ ហ្រ្វូម៉ានិងស៊ុត។

២.ថ្នាំព្យាបាលរោគក្រពះមួយចំនួនៈដែលនៅក្នុងនោះរួមមាន Omeprazole,Lansoprazole, Rabeprazole, Pantoprazole, Esomeprazole, Climetidine,Ranitidinening និងFamotidine ។ ថ្នាំទាំងនេះសុទ្ធតែធ្វើឲ្យសារពាង្គកាយខ្វះវីតាមីនB12 ផងដែរ។ ការខ្វះវីតាមីនB12 នេះអាចឃើញមានកើតឡើងចំពោះអ្នកដែលប្រើប្រាស់ថ្នាំ ព្យាបាលជំងឺក្រពះនៅក្នុងកម្រិតមួយខ្ពស់និងប្រើជាប់ៗគ្នាក្នុងរយៈពេលយូរ។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើបានទទួលទានវីតាមីនB12បន្ថែមនោះវា នឹងមិនបង្កឲ្យកើតអាការខ្វះវីតាមីនឡើយ។

៣.ថ្នាំពន្យាកំណើតប្រភេទលេបៈ មានការសិក្សាជាច្រើនបានរកឃើញថាស្រ្តីដែលទទួលទានថ្នាំពន្យា កំណើត រយៈពេលយូរ និងកើតអាការខ្វះវីតាមីនB6 និងអាស៊ីតហ្វីលិក។ អាការខ្វះវីតាមីន B6 រួមមានរហិតរហៃស្រកទំងន់ ងាយឆ្លងមេរោគ ស្ពឹក កើតអាការទាក់ទងនឹងប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលដេកមិនលក់ ស្រងូតស្រងាត់។ ដូច្នេះអ្នកដែលប្រើថ្នាមពន្យារកំណើតប្រភេទលេបត្រូវទទួលទានបន្ថែមវីតាមីន B6 អាស៊ីតហ្វូលិក ប្រសិនបើអ្នក មិនអាចទទួលទានអាហារតាមគោលការណ៍នៃរបបអាហារឲ្យបានគ្រប់គ្រាន់។

៤. ថ្នាំព្យាបាលជំងឺរបេងៈជាពិសេសថ្នាំRifampicin និងIsoniazid ថ្នាំទាំងនេះនឹងបន្ថយកំហាប់របស់វីតាមីនD ក្នុងសេរ៉ូម។ ក្រៅពីនេះIsoniazid ក៏បានបន្ថយការបឹតស្រូបយកអាស៊ីតហ្វូលិកនិងទប់ស្កាត់ការប្រែប្រួលវីតាមីនB6 ដែលធ្វើឲ្យកើតមានអាការខ្វះអាស៊ីតហ្វូលិកនិងវីតាមីនB6។ ដូច្នេះ ត្រូវបន្ថែមវីតាមីនអស់ទាំងនេះសម្រាប់ អ្នកដែលមានជំងឺរបេង។

៥.ថ្នាំបញ្ចុះប្រភេទដែលមានសមាសធាតុរបស់Mineral Oil:វានឹងបន្ថយការបឹតស្រូបយកវីតាមីនដែលរលាយនៅក្នុងខ្លាញ់។ដោយសារតែMineral Oil ជាសារធាតុពពួកខ្លាញ់ ទើបវាទៅរលាយរំលាយវីតាមីនទាំងអស់នេះធ្វើឲ្យមិនអាចបឺតស្រូបយកចូលទៅកាន់រាងកាយបានទេ។ បញ្ហានេះ អាចកែខៃបានដោយថ្នាំបញ្ចុះប្រភេទនេះមុន ឬក្រោយពីការទទួលទានវីតាមីនយ៉ាងហោចណាស់ ២ម៉ោង ៕

ប្រភព៖ iknow

  • ឪសថមួយ​ចំនួនដែលបង្ក​ឲ្យ​ខ្វះជាតិវីតាមីននៅ​ក្នុង​រាងកាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/11  Category:សុខភាព
Tags: