ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​កុង​ទី​ន័​រ​កំពុង​បត់​ឆ្លងផ្លូវ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ​

Videos

មនុស្សម្នាក់បានបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលភ្លាមៗ បន្ទាប់ពីពួកគាត់ជិះម៉ូតូក្នុងល្បឿនលឿន ដោយមិនប្រយ័ត្ន ជ្រុល

ទៅបុករថយន្តកុងទឺន័រកំពុងបត់ឆ្លងផ្លូវចំពីចំហៀងខាងក្រោយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៤០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦ នេះ នៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ជនរងគ្រោះ ដែលបាត់បង់ជីវិតមានឈ្មោះ យ៉ែម បន ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតរស់នៅភូមិឈូកៀម ឃុំដុង ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ។ ចំណែកម្នាក់ដែលរងរបួសធ្ងន់មិនស្គាល់អត្ត សញ្ញាណទេ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលភ្លាមៗ ។

ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​កុង​ទី​ន័​រ​កំពុង​បត់​ឆ្លងផ្លូវ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ​

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត កុងទីន័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខព្រះសីហនុ 4A.0906 បានបើកបរតាម បណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុក៏បាន បួងចង្កូតបត់ឆ្វេង ដើម្បីត្រឡប់មកក្រោយវិញ បន្ទាប់ពីរថយន្តកុងទឺន័របត់ជិតផុតទៅ ហើយ ស្រាប់តែមានបុរស២នាក់ជិះម៉ាកហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CP.0995 ជិះឌូបគ្នាក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ហើយមិនប្រយ័ត្នក៏ ជ្រុលទៅបុកចំហៀងគូទរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកឌុបដួលបោក ក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងឯអ្នកអង្គុយក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះរថយន្តកុងទីន័រមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ គឺបន្តដំណើររហូតទៅដល់ចំណុចក្បែរលូរ ៥ ទើបឈប់ រីឯអ្នកបើកបរបានបើកទ្វារថយន្ត រត់គេចខ្លួនបាត់ ស្រមោល ៕ សុថាត់