ក្រុង​ឡុង​ដ៍ ៖ ភោជនីយដ្ឋាន​មួយ​សម្រាត​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បរិភោគ​អាហារ​ និពន្ធដោយ : ធីតា       June-11-2016, 10:19 pm         70

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុង​ឡុង​ដ៍ ៖ ភោជនីយដ្ឋាន​មួយ​សម្រាត​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បរិភោគ​អាហារ​ភោជនីយដ្ឋាន Bunyadi គឺជា​ភោជនីយដ្ឋាន​ស្រាត​ទីមួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​នៃ​ចក្រភព​អង់គ្លេស​។ ហាង​នេះ​បាន​បើក​ដំណើរការ​កាលពី​ដើមខែ​មិថុនា​នេះ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នក​ដែល​ស្រឡាញ់​ធម្មជាតិ​។ ទិដ្ឋភាព​ថ្មី​ក្នុងការ​អង្គុយ​ស្រាត​បរិភោគ​អាហារ​នេះ បាន​ទាក់ទាញ​មនុស្ស​ចំនួន ៤៥ ៣៣៦ នាក់​ឲ្យ​ចុះឈ្មោះ​រង់ចាំ​វេន​របស់ខ្លួន ដើម្បី​ភ្លក់​រសជាតិ​អាហារ​ក្រោម​បរិយាកាស​ថ្មី នេះ​បើតាម The Guardian ។​

​ពេលមកដល់ ភ្ញៀវ​ទាំងឡាយ​ត្រូវតែ​ទៅកាន់​បន្ទប់​ដោះ​សម្លៀកបំពាក់ និង​ទុកដាក់​សម្ភារ​ផ្ទាល់ខ្លួន​ទាំងអស់ សូម្បីតែ​ទូរស័ព្ទដៃ​ក៏ដោយ​។ មិន​ត្រឹមតែ​ភ្ញៀវ​ទេ អ្នកបម្រើ​ទាំងឡាយ​ក្នុង​ហាង​ក៏ត្រូវ​ស្លៀកពាក់​បែប​អា​ដាំ និង​នាង​អេ​វ​ដែរ លើកលែងតែ​ផ្នែក​ចុងភៅ​ប៉ុណ្ណោះ ព្រោះថា​បុគ្គលិក​ផ្នែក​នេះ​ត្រូវ​រក្សា​អនាម័យ​ជាការ​ចាំបាច់​។​

​សម្រាប់​ភ្ញៀវ​ដែល​ខ្មាសអៀន​ច្រើន ពួកគេ​មិនចាំបាច់​ដោះ​សម្លៀកបំពាក់​ក៏បាន​ដែរ តែ​ត្រូវ​បរិភោគ​ក្នុង​បន្ទប់​ផ្សេង​ពី​ភ្ញៀវ​ស្រាត​។ ចំពោះ​អាហារ​វិញ Bunyadi មាន​ទាំង​អាហារ​បួស និង​សាច់​។ ការ​ចម្អិន​អាហារ​ត្រូវ​ប្រើប្រាស់​ថាមពល​ធម្មជាតិ ដែល​មិនមែនជា​ហ្កា​ស ឬ​អគ្គិសនី​ទេ​។ គោល​គំនិត​របស់​ភោជនីយដ្ឋាន​នេះ​គឺ​ចង់​ឲ្យ​ភ្ញៀវ​បរិភោគ​អាហារ​ក្នុង​បរិយាកាស​ដែល​ឃ្លាតឆ្ងាយ​ពី​ជីវិត​ទាន់សម័យ​។ គួរ​បញ្ជាក់ថា ភោជនីយដ្ឋាន​នេះ​នឹង​បម្រើ​ជូន​អតិថិជន​តែ​ក្នុង​រយៈពេល​បី​ខែ​ប៉ុណ្ណោះ​៕

ប្រភព​៖ Europe1