១០វិធី​សម្រាប់​រក្សា​សុខភាព​ផ្លូវភេទ​បុរស

ការថែរក្សាសុខភាពផ្លូវភេទគឺជារឿងសំខាន់ដែលបុរសៗមិនគួរមើលរំលង ព្រោះវាអាចផ្តល់ក្តីសុខដល់អ្នកបានយូរអង្វែង។ អ្នកតែងចង់បានសុខភាពផ្លូវភេទល្អ ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីវិធីថែរក្សាវានៅឡើយ។

ខាងក្រោមនេះជាវិធី១០យ៉ាងដែលបុរសៗ អាចអនុវត្តបាន៖

១.យកចិត្តទុកដាក់លើរបបអាហារ
អ្នកអាចភ្ញាក់ផ្អើលពេលដឹងថារបបអាហារមានផលប៉ះពាល់លើសុខភាពផ្លូវភេទ។ ទទួលទានអាហារដែលមានសារជាតិចិញ្ចឹម ដូចជាបន្លែ ផ្លែឈើ ទឹកដោះគោ ហើយកាត់បន្ថយអាហារដែលមានជាតិខ្លាញ់នឹងធ្វើឲ្យសុខភាពផ្លូវភេទរឹងមាំ។

១០វិធី​សម្រាប់​រក្សា​សុខភាព​ផ្លូវភេទ​បុរស

 

២.ហាត់ប្រាណឲ្យបានទៀងទាត់
បើអ្នកមិនចូលចិត្តហាត់ប្រាណ ចូរប្តូរទម្លាប់នេះចេញ។ ហាត់ប្រាណឲ្យបានទៀងទាត់ដោយមានតារាងកាលវិភាគត្រឹមត្រូវនឹងជួយកាត់បន្ថយហានិភ័យផ្នែកផ្លូវភេទបាន។

៣.បញ្ឈប់ការជក់បារី
ការសិក្សាជាច្រើនបានបង្ហាញថាការជក់បារីមិនត្រឹមតែធ្វើឲ្យប្រដាប់ភេទបុរសទន់ខ្សោយប៉ុណ្ណោះទេ តែក៏កាត់បន្ថយមេជីវិត និងគុណភាពមេជីវិតផងដែរ។

៤.កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
ជាតិសុរាធ្វើឲ្យចំណង់ផ្លូវភេទបុរសចុះទន់ខ្សោយ បង្កបញ្ហាលើការឡើងរឹងរបស់ប្រដាប់ភេទ និងកាត់បន្ថយការឈានដល់ចំណុចកំពូលទៀតផង។

៥.រៀនគ្រប់គ្រងភាពតានតឹង
ភាពតានតឹងនឹងបណ្តាលឲ្យអ្នកអស់កម្លាំង មានទុក្ខព្រួយ មួម៉ៅ និងភាពភ័យខ្លាច ដែលបញ្ហាទាំងអស់នេះនឹងនាំទៅការអសមត្ថភាពរឿងលើគ្រែ។

៦.ធ្វើលំហាត់ប្រាណបែប Kegel
វាជាវិធីហាត់ប្រាណមួយបែបដើម្បីពង្រឹងប្រព័ន្ធសាច់ដុំដែលមានទំនាក់ទំនងទៅនឹងលឹង្គបុរស។ វាអាចជួយរក្សាសុខភាពបន្តពូជ និងជួយបង្កើនភាពត្រេកត្រអាលពេលរួមភេទ។

១០វិធី​សម្រាប់​រក្សា​សុខភាព​ផ្លូវភេទ​បុរស

៧.ប្រើប្រាស់ទឹករំអិល
នៅពេលបុរសមានអាយុកាន់តែច្រើន សម្រើបនៅលើប្រដាប់ភេទក៏បាត់បង់បន្តិចម្តងៗទៅតាមនោះដែរ។ ទឹករំអិលអាចជួយដោះស្រាយបញ្ហានេះដើម្បីបន្តភាពរីករាយរបស់អ្នក។

៨.ធ្វើការត្រួតពិនិត្យជាមួយគ្រូពេទ្យជាប្រចាំ
ដើម្បីធានាសុខភាពផ្លូវភេទ អ្នកគួរតែទៅត្រួតពិនិត្យជាមួយគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។

៩.ជៀសវាងការប្រើប្រាស់ថ្នាំញៀន
បុរសមួយចំនួនគិតថា ការប្រើប្រាស់គ្រឿងញៀនអាចជួយឲ្យពួកគេរួមភេទបានយូរ ប៉ុន្តែវាអាចផ្តល់ផលបញ្រ្ចាសមកវិញ ឬករណីខ្លះនាំទៅដល់ស្ថានភាពធ្ងន់ធ្ងរពិបាកស្រោចស្រង់។ ដូច្នេះត្រូវជៀសវាងការប្រើប្រាស់ថ្នាំញៀន។

១០.រក្សាគំនិតវិជ្ជមាន
ការមានគំនិតសុទិដ្ឋិនិយមសម្រាប់ជីវិតនឹងនាំឲ្យអ្នកមានភាពរីករាយក្នុងការរស់នៅ ហើយក៏នាំឲ្យការរួមភេទមានសេចក្តីសុខទៅតាមនោះដែរ។

បុរសៗ តើបានអនុវត្តតាមវិធីខាងលើនេះហើយឬនៅ? ចាប់ផ្តើមពីឥឡូវនេះដើម្បីសុខភាពផ្លូវភេទល្អ!

Okamoto ជាស្រោមអនាម័យដែលផលិតនិងជាប់ចំណាប់ថ្នាក់លេខ១ នៅប្រទេសជប៉ុន ហើយកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរ ។ ស្រោមអនាម័យ Okamoto ស្តើង ស្វិត មានច្រើនពណ៌ ច្រើនជម្រើស។

ទិញស្រោមអនាម័យ អូកាម៉ូតូ ១ប្រអប់ ប្រភេទណាមួយចាប់ពីថ្ងៃនេះ ថែមជូនទឹករំអិល អូកាម៉ូតូ ១កញ្ចប់ភ្លាមៗ។ លោកអ្នកអាចរកទិញបាននៅតាមម៉ាត ឱសថស្ថាន និង ផ្សារទំនើប។

ប្រភព៖ sabay

  • ១០វិធី​សម្រាប់​រក្សា​សុខភាព​ផ្លូវភេទ​បុរស已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:សុខភាព
Tags: