អ៊ឺរ៉ូ២០១៦៖ វីដេអូ​ផ្សាយ​ផ្ទាល់ ពី​គ្រប់​ការ​ប្រកួត

ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ​របស់ប្រិយមិត្តច្រើននាក់ ដែលចង់ទស្សនា​ការ​ផ្សាយ​ផ្ទាល់ ពី​រាល់​ការ​​ប្រកួត​​បាល់ទាត់ អ៊ឺរ៉ូ២០១៦ ព្រឹត្តិការណ៍ដ៏ធំបួនឆ្នាំធ្វើម្ដង និងធ្វើក្នុងប្រទេសបារាំង នាឆ្នាំនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​ផ្សាយ​​ជូន​​នូវ​​វីដេអូ​​ផ្សាយ​​ផ្ទាល់ ដូច​​ខាង​​ក្រោម។
អ៊ឺរ៉ូ២០១៦៖ វីដេអូ​ផ្សាយ​ផ្ទាល់ ពី​គ្រប់​ការ​ប្រកួត

ពានរង្វាន់ ដើម្បីប្រគល់ជូនជើងឯក នៃការប្រកួតបាល់ទាត់អ៊ែរ៉ុប ឆ្នាំ២០១៥។ (រូបថត AP)

ប៉ុន្តែមុននឹងចុចចុះទៅដល់ក្រោម ដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នោះ សូមមេត្តាអានដោយយកចិត្តទុក​ដាក់​ថា ការផ្សាយផ្ទាល់នេះ ធ្វើឡើងក្នុងលក្ខណៈជាព័ត៌មាន ដើម្បីផ្ដល់ជូនទៅប្រិយមិត្ត ដែលស្រឡាញ់វិស័យកីឡា ជា​ពិសេស​កីឡាបាល់ទាត់ប៉ុណ្ណោះ។

វីដេអូនេះទៀតសោធ ក៏មិនត្រូវបានបង្កើត ផ្ទុក ឬដាក់ឲ្យស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ ដោយ​​ទស្សនាវដ្ដី បុគ្គលិក​ទស្សនាវដ្ដី ឬក្រុមហ៊ុនផ្ដល់សេវាកម្ម បង្ហោះគេហទំព័រ​របស់ទស្សនាវដ្ដី (Hoster) ឡើយ។ តែ​វា​ជា​វីដេអូ ដែល​ទទួល​បាន​ពីការស្រាវជ្រាវ ស្វែងរកមកជូនប្រិយមិត្ត នៅតាមបណ្ដាញ​គេហទំព័រ​ម្ចាស់វីដេអូ ដែល​សុទ្ធ​សឹង​​ជា​គេហទំព័រ​​ស្របច្បាប់ ដូចជា «Youtube» ឬ «Filmon»ជាដើម។

មួយវិញទៀត ទស្សនាវដ្ដីនឹងមិនទទួលខុសត្រូវ ពីប្រក្រតីភាពនៃការផ្សាយវីដេអូនេះឡើយ ដោយហេតុថា វីដេអូ មិន​ស្ថិតក្រោមការគ្រប់គ្រង របស់ទស្សនាវដ្ដី។ ភាពមិនប្រក្រតីនៃវីដេអូនេះ អាចបណ្ដាលមកពី​ច្រើន​មូលហេតុ (វីដេអូលែងមាន ល្បឿនអ៊ិនធើណែត​យឺត​ពេក ឬ​វីដេអូ​មិន​អាច​មើល​បាន​នៅក្នុង​ប្រទេស​របស់​ប្រិយមិត្ត...)។

យ៉ាងណាក៏ដោយ ក្នុងករណីវីដេអូឈប់លែងដើរ ប្រិយមិត្ត​អាច​សាក​ល្បង ចុចលើ «Refresh» ទៅលើទំព័រនេះ (Refresh page after 2-3 minutes if stream stops)។ ហើយ​​ប្រសិន​ជា​បញ្ហា​​​នៅ​តែ​បន្ត​មាន សូមចូល​ទៅ​លប់​ចោល នូវ«Borwser Cache» មុននឹងចុចជាថ្មី នៅ​លើ«Refresh» (Empty browser cache before refreshing)។