វេជ្ជបណ្ឌិត​ដែល​រកឃើញ​ជំងឺមហារីក​៖ គ្មាន​ជំងឺ​ណា​អាច​រស់ក្នុង​បរិស្ថាន​ជាតិ​អាល់កាលី​ន​ឡើយ​រួមទាំង​ជំងឺមហារីក​

    ​មូលហេតុ​ពិត​នៃ​ជំងឺមហារីក​ត្រូវបាន​រកឃើញ​ជា​យូរ​មកហើយ ដោយ​ជ័យលាភី​ពានរង្វាន់​ណូបែល លោក​វេជ្ជបណ្ឌិត Otto Warburg​។ លោក​បាន​រកឃើញថា មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​កើត​ជំងឺមហារីក​នោះ​គឺ​ប​មកពី​កង្វះ​អុកស៊ីសែន​។ 

​    ​នេះ​មានន័យថា ប្រសិនបើ​រាងកាយ​ខ្វះ​អុកស៊ីសែន សរីរាង្គ​នឹង​ក្លាយជា​អាស៊ីត ហើយ​ការឡើង​ជាតិ​អាស៊ីត​នឹង​បង្កើន​ការវិវត្តន៍​ជំងឺមហារីក​។ 

​    ​ជាងនេះទៅទៀត លោក​វេជ្ជបណ្ឌិត Warburg ក៏បាន​អះអាង​ដែរ​ថា កោសិកា​មហារីក​អាច​លូតលាស់​នៅ​កន្លែង​ដែល​គ្មាន​អុកស៊ីសែន មានន័យថា ពួកវា​មិនអាច​រស់នៅក្នុង​បរិស្ថាន​ដែលមាន​ជាតិ​អាល់កាលី​ន​បានទេ (Alkaline-​សម្បូរ​អុកស៊ីសែន​)​។ លោក​បន្តថា "​រាល់​កោសិកា​ធម្មតា​ទាំងអស់​ត្រូវការ​ទុក​ស៊ី​សែន​ដាច់ខាត ប៉ុន្តែ​កោសិកា​មហារីក​អាច​រស់​ដោយ​គ្មាន​អុកស៊ីសែន​។ បង្អត់​អុកស៊ីសែន ៣៥% ចំពោះ​កោសិកា​ទាំងឡាយ​រយៈពេល ៤៨ ម៉ោង វា​នឹង​ក្លាយទៅជា​មហារីក​ភ្លាម​"​។ 

​     ថ្ងៃនេះ លោក​អ្នកនឹង​បានទទួល​ចំណេះដឹង​ថ្មី​អំពី​ឱសថ​ធម្មជាតិ​សម្រាប់​ប្រឆាំង​ការលូតលាស់​កោសិកា​មហារីក​តាមរយៈ​ក្រូច​ភ្លា ឬ​ទឹកខ្មេះ​ប៉ោម ដែលជា​ប្រភព​នៃ​ជាតិ​អាល់កាលី​ន​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹកខ្មេះ​ប៉ោម ឬ ទឹកក្រូច​ភ្លា ២ ស្លាបព្រា​បាយ  
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) ១/៣ នៃ​ស្លាបព្រា​កាហ្វេ​

វេជ្ជបណ្ឌិត​ដែល​រកឃើញ​ជំងឺមហារីក​៖ គ្មាន​ជំងឺ​ណា​អាច​រស់ក្នុង​បរិស្ថាន​ជាតិ​អាល់កាលី​ន​ឡើយ​រួមទាំង​ជំងឺមហារីក​

​    ​* របៀប​ផ្សំ​៖
​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ឱ្យ​ឡើង​ពពុះ​។ បន្ត​រោយ​ម្សៅ​មេនំ​ប៉័ង​បន្តិច​ម្តងៗ និង​វាយ​រហូត​ទាល់តែ​អស់​ពពុះ​។ បន្ទាប់មក ចាក់​វា​ចូលក្នុង​ទឹក​មួយ​កែវ​ចំណុះ ២៣៦ មិ​ល្លី​លីត្រ​។ រួច​ពិសា​រាល់ថ្ងៃ​ពេលណា​ក៏បាន​។ 

​    ​ឱសថ​ដ៏​អស្ចារ្យ​នេះ​នឹង​បង្កើត​បរិស្ថាន​អាល់កាលី​ន​ក្នុង​រាងកាយ​របស់​មនុ​ស្សដោ​យ​ជួយ​រក្សា​នូវ​កម្រិត​អាស៊ីត pH ហើយ​ហេតុដូច្នេះ​ហើយនឹង​ជួយ​ការពារ​លោកអ្នក​ពី​រាល់​ជំងឺ​ទាំងពួង រួមទាំង​ជំងឺមហារីក​៕