​សម្តេច​តេ​ជោ​៖ រដ្ឋសភា​គឺជា​ច្រក​តែមួយគត់ គ្មាន​ការចរចា​គ្នា​រវាង CPP និង CNRP ទេ !

ភ្នំពេញ:
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​១១ ខែមិថុនា​ថា​ "​គ្មាន​ការចរចា​ណាមួយ​កើតឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​ខាងមុខនេះ​ទេ​"​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានការ​ប្រតិកម្ម​ខ្លាំងៗ​បន្ទាប់ពី​សារព័ត៌មាន​ចុះផ្សាយ​ខុស​ការពិត សម្តេច​បញ្ជាក់​
​យ៉ាងច្បាស់​ថា​៖

១៖ មិនមាន​ការចចារ​ណា​មួយ​រវាង CPP និង CNRP នាពេលខាងមុខ​នេះ​ទេ ព្រោះ​បើ​មាន​ការចចារ និង​អាច​ជះឥទ្ធិពល​លើ​ដំណើការ​តុលាការ ដែល​កំពុងមាន​ចំណាត់ការ​លើ​សំណុំរឿង​មួយចំនួន​។ រដ្ឋសភា​គឺជា​ច្រក​តែមួយគត់​ដែល​អាច​ជួបប្រជុំ​លើ​ដំណើការ​របស់​ជាតិ តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះបង់ចោល​ដោយ​ខ្លួនឯង​។​

២៖ ប្រសិន​មានការ​ជួបចរចា​គ្នា​ណាមួយ នាពេលខាងមុខ CPP មិន​ពិភាក្សា​លើ​រឿង​ណា​ដែលជា​សមត្ថកិច្ច​របស់​តុលាការ​នោះទេ ហើយក៏​មិន​ពិភាក្សា​លើ​ករណី​អ្នក​ជាប់គុក​នោះដែរ​។​

​គួររំលឹកថាៈ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​អ្នកគាំទ្រ នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោក ប៉ុល ហំ​ម នឹង​ទូរស័ព្ទ​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​ឆាប់ៗ​នេះ ដើម្បី​ស្វែងរក​កិច្ចពិភាក្សា​រួមគ្នា​មួយ តាមរយៈ​វប្បធម៌​សន្ទនា សម្រាប់​ដំណោះស្រាយ​នយោបាយ ឈានទៅ​ធានា​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ នៅ​ឆ្នាំ​២០១៧ និង​២០១៨​។​

​អ្នកនាំពាក្យ​រូបនោះ ថ្លែងថា​៖ "​របៀបវារៈ គឺ​ដោះស្រាយ​បញ្ហានយោបាយ បញ្ហានយោបាយ​ជា​អាទិភាព​ទី​១ គឺ​ការគាបសង្កត់​ទៅលើ​បក្សប្រឆាំង ការគាបសង្កត់​ទៅ​លើស​ង្គ​ម​ស៊ីវិល ការគាបសង្កត់​ទៅលើ​ស​មា​ជិ​ក និង​មន្ត្រី គ​.​ជ​.​ប​. ហើយ​ជាពិសេស​ទៅទៀត​ការវិលត្រឡប់​របស់លោក​ប្រធាន​សម រង្ស៊ី ឲ្យ​បាន​មុនពេល​បោះឆ្នោត​"៕s