ចូលទិញទឹកសុទ្ធគំរាមក្មេងស្រីយកលុយ និង មាសសរុបជិត១ពាន់ដុល្លារពេលម្តាយនាង ជាប់បោកខោអាវក្រោយផ្ទះ

ខេត្តកំពង់ស្ពឺ ៖ ប្រាក់រៀល និងប្រាក់ ដុល្លាររួមទាំងខ្សែកមាសទម្ងន់២ជីត្រូវបាន ជនសង្ស័យគំរាមសម្លុតពីក្មេងស្រីយកទៅ បាត់ដោយសុវត្ថិភាព ខណៈដែលម្តាយ ក្មេងស្រីកំពុងរវល់បោកខោអាវនៅខាង ក្រោយផ្ទះកាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះលក់អីវ៉ាន់ចាប់ហួយមួយក្នុងភូមិរំលេច ឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ស្រ្តីរងគ្រោះឈ្មោះចែម ស្រីស្រស់ អាយុ២៦ឆ្នាំ មុខរបរក់ដូរ និងប្តីមានមុខ របរបោះពុម្ពឯកសារផ្សេងៗ រីឯកូនស្រីមាន ឈ្មោះ ប៉ុម មុនីរតនៈ អាយុ៦ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ ។

តាមសម្តីកូនស្រីដែលត្រូវជនសង្ស័យ គំរាមយកលុយនិងមាសបាននិយាយឲ្យ ដឹងថា នៅមុនពេលកើតហេតុម្តាយរបស់ នាងបានទៅក្រោយផ្ទះដើម្បីបោកខោវអាវ ស្រាប់តែមានមនុស្សប្រុសម្នាក់ជិះម៉ូតូ១ គ្រឿងមានពាក់មួកសុវត្ថិភាពផងមកទិញ ទឹកសុទ្ធ២ដប ហើយជនសង្ស័យបានឲ្យ លុយ៥០០រៀល ។ ពេលនោះមនុស្ស ប្រុសនោះបានគំរាមនាងថា កុំឲ្យមាត់ ឬកុំឲ្យហៅម្តាយ បើមិនដូច្នោះទេគេច្របាច់ក សម្លាប់ចោល ហើយជនសង្ស័យក៏ដើរចូល ទៅក្នុងផ្ទះប្រមូលយកលុយនិងមាស ព្រម ទាំងកាបូបលុយ រួចជិះម៉ូតូគេចខ្លួនបាត់ ស្រមោលតែម្តង ។

ស្ត្រីជាម្តាយក្មេងស្រីបានរៀបរាប់ប្រាប់ សមត្ថកិច្ចថា រូបគាត់មិនដឹងថា ចោរគំរាម កូនស្រីឡើយ ព្រោះគាត់ជាប់ដៃបោកខោ អាវនៅក្រោយផ្ទះ ហើយកូនស្រីបានហៅ គាត់ថា មានគេយកកាបូបម៉ាក់ទៅបាត់ ហើយ ។ គ្រាន់តែឮកូនស្រីស្រែកហៅ ភ្លាមគាត់ក៏ចូលមកឃើញបុរសនោះជិះ ម៉ូតូចេញទៅប្រហែល១០០ម៉ែត្របាត់ទៅ ហើយ ។

ស្រ្តីម្ចាស់ផ្ទះបន្តថា នៅក្នុងកាបូបនោះ មានខ្សែកមាសទម្ងន់២ជី លុយដុល្លារ៣០៣ លុយខ្មែរ៦០ម៉ឺុនរៀល ដោយលុយទាំង អស់នេះគាត់គ្រោងយកទៅទិញសម្ភារមក ធ្វើរបងព័ទ្ធជុំវិញផ្ទះ ៕ សេនាស័ក្តិ
ចូលទិញទឹកសុទ្ធគំរាមក្មេងស្រីយកលុយ និង មាសសរុបជិត១ពាន់ដុល្លារពេលម្តាយនាង ជាប់បោកខោអាវក្រោយផ្ទះ

ចូលទិញទឹកសុទ្ធគំរាមក្មេងស្រីយកលុយ និង មាសសរុបជិត១ពាន់ដុល្លារពេលម្តាយនាង ជាប់បោកខោអាវក្រោយផ្ទះ

ប្រភព៖ Nokorwatnews

  • ចូលទិញទឹកសុទ្ធគំរាមក្មេងស្រីយកលុយ និង មាសសរុបជិត១ពាន់ដុល្លារពេលម្តាយនាង ជាប់បោកខោអាវក្រោយផ្ទះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:កំសាន្ត
Tags: