វិធីធ្វើ ៖ ទឹក​ខ្ជាយ​ជាមួយនឹង​ទឹក​ត្រចៀកក្រាញ់​

សម្រាប់ ២ កែវ
ទឹកត្រចៀកក្រាញ់ ១០០ ក្រាម

ទឹកក្លាស្សេត្រជាក់ខ្លាំង ២ កែវ
ខ្ជាយកោសសម្បកចេញនិងហាន់ ៣០ ក្រាម

ទឺកឃ្មុំ ៣ ស្លាបព្រាបាយ
ទឺកក្រូចឆ្មារនិងអំបិលក្នុងបរិមាណបន្តិចបន្តួច
ខ្ជាយនិងស្លឹកត្រចៀកក្រាញ់សម្រាប់តុបតែង ។
វិធីធ្វើ ៖ ទឹក​ខ្ជាយ​ជាមួយនឹង​ទឹក​ត្រចៀកក្រាញ់​វិធីធ្វើ ៖ ទឹក​ខ្ជាយ​ជាមួយនឹង​ទឹក​ត្រចៀកក្រាញ់​

វិធីធ្វើ
១)កិនស្លឹកត្រចៀកក្រាញ់ជាមួយនឹងទឹកត្រជាក់មួយ ១ កែវ រហូតទាល់តែម៉ដ្ឋល្អដាក់បន្ថែមទឹកត្រជាក់ដែលមិនទាន់អស់បញ្ចូលតាមក្រោយរហូតទាល់តែអស់ ។ កិនបន្តរហូតទាល់តែចូលគ្នាល្អ(ការព្យាយាមដាក់ទឹកបញ្ចូលបន្តិចម្តងៗនឹងជួយឱ្យការកិនស្លឹកត្រចៀកក្រាញ់ម៉ដ្ឋល្អ) ។ បន្ទាប់ពីនោះឱ្យនាំយកទៅច្រោះជាមួយកន្ត្រងក្រឡាញឹកឬស្បែរហូតទាល់តែអស់ ។

២)បែងចែកទឹកស្លឹកត្រចៀកក្រាញ់បន្តិចបន្តួចយកមកកិនជាមួយខ្ជាយរហូតទាល់តែម៉ដ្ឋរួចហើយធ្វើការចាក់បញ្ចូលលាយផ្សំជាមួយនឹងទឹកស្លឹកត្រចៀកក្រាញ់ដែលកិនទុកបន្ថែមទឹកឃ្មុំបញ្ចូលកូរបញ្ចូលគ្នាឱ្យសព្វ ដាក់បញ្ចូលទឹកក្រូចឆ្មារនិងអំបិលបន្តិចបន្តួច ។ភ្លក្សមើលឱ្យមានរស់ជាតិជូរអែមនិងហិរតិចៗពីខ្ជាយ ។

៣) ចាក់ដាក់ក្នុងកែវ រួចតុបតែងស្លឹកត្រចៀក្រាញ់ខ្ជាយពីលើមាត់កែវរួចលើកមកបរិភោគតែម្តង៕ដេប៉ូ

ប្រភព៖ pmhotnews

  • វិធីធ្វើ ៖ ទឹក​ខ្ជាយ​ជាមួយនឹង​ទឹក​ត្រចៀកក្រាញ់​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:ចំនេះដឹង
Tags: