កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

ប្រហែល ៦០%​ នៃ​ចំនួន​បឹង​អស់​នៅ​លើ​ពិភពលោក ស្ថិត​នៅ​ក្នុង​ប្រទេស​កាណាដា ដែល​ធ្វើ​ឲ្យ​ប្រទេស​លើ​ដែន​ទ្វីប​អាមេរិក​ខាង​ជើង​មួយ​នេះ​មាន​បឹង​ច្រើន​ជាង​គេ​បំផុត។

 

កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

 

ពុំ​មាន​របាយ​ការណ៍​ផ្លូវការ​បញ្ជាក់​ពី​បឹង​តូចៗ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​បឹង​ដែល​មាន​ទំហំ​ធំ​ជាង​ ៣គីឡូ​ម៉ែត្រ​ការ៉េ មាន​ចំនួន ៣១ ៧៥២ បឹង។ ចំណែក​ឯ​​បឹង​ដែល​មាន​ទំហំ​ធំ​ជាង​ ១០០គីឡូ​ម៉ែត្រ​ការ៉េ មាន​ចំនួន ២៦១បឹង។ ស្ទើរ​តែ ៩ % នៃ​ផ្ទៃ​ដី​របស់​ប្រទេស​កាណាដា​ គ្រប​ដណ្ដប់​ទៅ​ដោយ​ទឹកសាប។

 

បើ​ទោះ​ជា​មាន​បឹង​ដល់​ទៅ​រាប់​ម៉ឺន​បឹង​​ហើយ​ក្ដី ក៏​រដ្ឋាភិបាល​ប្រទេស​កាណាដា បាន​ចំណាយ​ទឹក​ប្រាក់​ជិត ២ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​បឹង​សិប្បនិម្មិត​ត្រៀម​ទទួល​កិច្ច​ប្រជុំ​កំពូល G8 កាល​ពី​ឆ្នាំ ២០១០៕

 

កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

 

កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

 

អត្ថបទ៖ គង់ វិសាល