អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

ក្ដី​សង្ឃឹម​បាន​៣​ពិន្ទុ​របស់​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស ​នៅ​ប្រកួត​ដំបូង​​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​​ B ​ត្រូវ​បាន​រលាយ​ទាំង​ស្រុង​ ​​ដោយសារ​រុស្សី​តាម​ស្មើ​ ១-១ នៅ​ចុង​ម៉ោង​ នាទី​៩០+២ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​យប់​មិញ។

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

ក្រុម​របស់​លោក​ Roy Hodgson ​ដែល​មាន​កំណត់ត្រា​ឈ្នះ​១០០% ​នៅ​វគ្គ​ជម្រុះ ​មាន​ឱកាស​ស៊ុត​ច្រើន​នៅ​តង់​ទី​១ ប៉ុន្តែ​មិន​អាច​ទម្លុះ​រនាំង​ការពារ​របស់​ខ្សែ​ការពារ​រុស្សី​​ដ៏​ល្អ​​បាន​ទេ។ តោ​កំណាច​អង់គ្លេស បាន​នាំ​មុខ​ ១-០ មុន​ ដោយ​បាល់​ហ្វ្រីឃីក​​របស់​​ខ្សែ​បម្រើ​ Eric Dier ​នៅ​នាទី​៧៣ ប៉ុន្តែ​នៅ​ចុង​ម៉ោង​នាទី​៩០+២ ទៅ​ហើយ​ ​ខ្សែ​ការពារ​ Vasili Berezutski ​តែត​ឲ្យ​រុស្សី តាម​ស្មើ​ ១-១ បាន​ម្នាក់​១​ពិន្ទុ​ទៅ​វិញ ធ្វើ​ឲ្យ​អង់គ្លេស​ខក​ចិត្ត​យ៉ាង​ខ្លាំង។

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

រីឯ​១​គូ​ទៀត​ក្នុង​ពូល​ B នេះ​ដែរ ក្រុម​ជម្រើស​ជាតិ​វ៉េល ​​បាន​យក​ឈ្នះ​ស្លូវ៉ាគី ២-១ ​​ខណៈ​ដែល​គ្រាប់​ទី​១ ស៊ុត​ដោយ​​តារា​ឆ្នើម​ Gareth Bale ​របស់​ក្រុម​ Real Madrid នៅ​នាទី​​ទី​១០ ​ប៉ុន្តែ​ត្រូវ​ខ្សែ​បម្រើ​ Ondrej Duda ​ស៊ុត​ឲ្យ​​ស្លូវ៉ាគី​ តាម​ស្មើ​ ១-១។ យ៉ាង​ណា ​នៅ​នាទី​៨១ Hal Robson-Kanu បាន​រក​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​វ៉េល ​បាន​៣​ពិន្ទុ​ពេញ៕

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

អង់គ្លេស​ ចុក​ឈាម​នៅ​ចុង​ម៉ោង​ ​ដោយសារ​រុស្សី

 

 

 

​ដោយ៖ វិន ជីវ័ន្ត
រូបថត​ផ្ដល់​សិទ្ធិ៖ AFP