ថៃជាប្រទេសដំបូងនៅអាស៊ី ដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន

អង្គការសុខភាពពិភពលោកប្រកាសថា ប្រទេសថៃ បានក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។កាលពី១៦ឆ្នាំមុន ពេល Anya Nopalit មានទម្ងន់កូនប្រុសដំបូង នាងដឹងថានាងមានផ្ទុកមេរោគអេដស៍ ហើយព្រួយបារម្ភខ្លាចក្រែងមេរោគនេះឆ្លងទៅកូន។ Anya Nopalit ដែលជាអ្នករកក្តាមនៅក្នុងខេត្ត Chantaburi បាននិយាយថា នាងដឹងខ្លួនឯងថា មានផ្ទុកមេរោគអេដស៍ ពេលមានទម្ងន់ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពលនោះ។សំណាងល្អ នៅក្នុងឆ្នំាដដែលនោះ រដ្ឋាភិបាលថៃ បានចាប់ផ្តើមកម្មវិធីផ្តល់ថ្នាំការពារ ហើយផ្តល់ប្រឹក្សាដល់ស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ជាហេតុធ្វើឲ្យកូនប្រុសដំបូងរបស់ Anya Nopalit កើតមកដោយគ្មានមេរោគអេដស៍ឡើយ ហើយកូនទីពីររបស់នាងក៏រួចផុតពីមេរោគនេះដែរ។

អង្គការសុខភាពពិភពលោក បានលើកឡើងថា ការប្រកាសថា ប្រទេសថៃជាប្រទេសដំបូងគេនៅអាស៊ីដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន គឺធ្វើឡើងដោយឆ្លងកាត់តាមរយៈការកំណត់ដ៏ជាក់លាក់លើកម្រិតនៃការចម្លងដែលធ្លាក់ចុះដល់ចំណុចមួយលែងមានការព្រួយបារម្ភ។

កាលពីឆ្នាំមុន ប្រទេសគុយបា គឺជាប្រទេសទីមួយលើពិភពលោកដែលទទួលបានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកថា បានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ប៉ុន្តែប្រទេសថៃ ដែលជាប្រទេសមានពលរដ្ឋប្រមាណ៤៥ម៉ឺននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ គឺជាប្រទេសមានអត្រាឆ្លងខ្លាំងដំបូងដែលទទួលបានការធានាមិនមានការចម្លងពីម្តាយទៅកូននៅតំបន់អាស៊ី។

លោក Danai Teewanda អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខាភិបាល បានលើកឡើងថា មិនមែន១៥ឆ្នាំមុនទេដែលប្រទេសថៃមានការគិតគូរខ្លាំងអំពីការចម្លងមេរោគអេដស៍ពីម្តាយទៅកូននោះ ប៉ុន្តែ២០ឆ្នាំមុនឯណោះ ហេតុដូច្នេះទើបទទួលលទ្ធផលល្អបែបនេះ។ រីឯប្រធានអង្គការ UNAIDS វិញបានចាត់ទុកជោគជ័យនេះថា ជាជោគជ័យដែលសំខាន់បំផុតសម្រាប់ការឈានទៅរកការលុបបំបាត់ទាំងស្រុងនៃការឆ្លងរាលដាលនូវមេរោគអេដស៍ត្រឹមឆ្នាំ២០៣០។

គួរបញ្ជាក់ថា នៅក្នុងទសវត្សទី៨០និង៩០ ប្រទេសថៃបានជួបការឆ្លងរាលដាលនៃមេរោគអេដស៍ខ្លាំងបំផុត ដោយមានអ្នកឆ្លងថ្មីប្រមាណ១៤៣.០០០នាក់នៅក្នុងឆ្នាំ១៩៩១៕

ថៃជាប្រទេសដំបូងនៅអាស៊ី ដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន

HIV

ថៃជាប្រទេសដំបូងនៅអាស៊ី ដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន
Aisa thailand-HIV-AIDS
ថៃជាប្រទេសដំបូងនៅអាស៊ី ដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន
HIV-positive-children

ប្រែសម្រួល៖ hangmeasdaily, trollkhmer
ប្រភព៖ deccanchronicle

  • ថៃជាប្រទេសដំបូងនៅអាស៊ី ដែលបានបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:ជីវិតនិងសង្គម
Tags: