បែកធ្លាយ​! Khloe Kardashian មាន​ផ្ទៃពោះ ហើយ​ឪពុក​ទារក​ក្នុង​ផ្ទៃ​អាចមាន​ដល់​ទៅ ៥ នាក់​

Videos


តាមប្រភពព័ត៌មាន Hollywood Life បានរាយការណ៍ថានាង Khloe Kardashian ត្រូវបានមិត្តភក្តិ នាងបង្ហើបឲ្យដឹងថា នាងកំពុងមានផ្ទៃពោះហើយ ។ ប៉ុន្តែឪពុករបស់ទារកក្នុងផ្ទៃនោះគេនៅមិនទាន់ដឹងថា ជា បុរសរូបណានោះទេ ។

តាមព័ត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះនាង Khloe Kardashian បាននិយាយប្រាប់មិត្តថា ខ្ញុំមានគភ៌ហើយ ។ ដូច្នេះក្រៅពីមានព័ត៌មានលេចឮថា នាងមានគភ៌នោះក៏មានសំណួរចោទសួរថា តើឪពុករបស់ ទារកនៅក្នុងផ្ទៃនោះជានរណា? ដើម្បីស្រាយនូវចម្ងល់នេះបណ្តាញផ្សព្វផ្សាយអាមេរិក បានរៀបចំបញ្ជីឈ្មោះ បុរស ៥ នាក់ដែលគេសង្ស័យថា ជាឪពុករបស់ទារកនៅក្នុងផ្ទៃរបស់នាង Khloe Kardashian ដែលក្នុង នោះរួមមាន៖

បែកធ្លាយ​! Khloe Kardashian មាន​ផ្ទៃពោះ ហើយ​ឪពុក​ទារក​ក្នុង​ផ្ទៃ​អាចមាន​ដល់​ទៅ ៥ នាក់​

១-លោក Lamar Odom វ័យ ៣៦ ឆ្នាំដែលជាអតីតស្វាមីស្របច្បាប់ តែពេលនេះពួកគេបានលេង លះគ្នាដាច់ស្រេចហើយ ។
២-លោក French Montana វ័យ ៣១ ឆ្នាំជាតារាចម្រៀង និង ជាអតីតមិត្តប្រុសរបស់នាង ។ ប៉ុន្តែចាប់តាំងតែពី Odom ដេកព្យាលបាលជំងឺនៅក្នុងមន្ទីពេទ្យកាលពីខែតុលា ឆ្នាំ ២០១៥ មកនោះ គឺពួកគេ ហាក់មានភាពស្និទស្នាលខុសប្រក្រតី ហើយដែលកាលណោះគេសង្ស័យថា អ្នកទាំងពីរអាចត្រូវរូវគ្នាឡើងវិញ ។
៣- លោក James Harden វ័យ ២៦ ឆ្នាំ ដែលកាលពីរដូវក្តៅកន្លងមកចាប់ផ្តើមទាក់ទងស្រឡាញ់គ្នា អស់រយៈពេលជាងកន្លះឆ្នាំ ។ កាលណោះបើទោះជាដឹងថា Odom ជាប្តីស្របច្បាប់របស់នាងកំពុងតែដេកពេទ្យ ក្តី ក៏ពួកគេទាំងពីរនៅតែមានភាពស្និទស្នាលដដែល ។
៤- លោក Odell Beckham វ័យ ២៣ ឆ្នាំជាកីឡាករ American Football(NFL) វ័យក្មេងដ៏ឆ្មើម ។ ពួកគេមានទំនាក់ទំនងស្នេហាពេលជួបជុំគ្នានៅក្នុងពិធីជប់លៀងមួយ ។
៥- សូម្បីតែលោក Scott Disco ដែកជាមិត្តប្រុសរបស់បងស្រីនាងឈ្នោះ Kourtney Kardashian ក៏ត្រូវបានញ្ចូលក្នុងបញ្ជីឈ្មោះបុរសគួរឲ្យសង្ស័យនេះដែរ ៕ គ ឡេង

បែកធ្លាយ​! Khloe Kardashian មាន​ផ្ទៃពោះ ហើយ​ឪពុក​ទារក​ក្នុង​ផ្ទៃ​អាចមាន​ដល់​ទៅ ៥ នាក់​
បែកធ្លាយ​! Khloe Kardashian មាន​ផ្ទៃពោះ ហើយ​ឪពុក​ទារក​ក្នុង​ផ្ទៃ​អាចមាន​ដល់​ទៅ ៥ នាក់​
បែកធ្លាយ​! Khloe Kardashian មាន​ផ្ទៃពោះ ហើយ​ឪពុក​ទារក​ក្នុង​ផ្ទៃ​អាចមាន​ដល់​ទៅ ៥ នាក់​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត