យើង​ស្រឡាញ់​គ្នា​បង​ក្លាយជា​អ្នកទោស​ស្នេហា

ខេត្តកំពត ៖ បើ​ទោះជា​ស្រឡាញ់​គ្នា​ស្ម័គ្រស្មោះ​ប្រគល់​ភាព​បរិសុទ្ធ​អស់ពី​បេះដូង​យ៉ា​ង​ក៏​ដោយ បើ​ស្នេហា​នោះ​ខុស​នឹង​ក្រឹត្យក្រម​ច្បាប់​គឺ​ប្រាកដជា​មានទោស​ហើយ ដូច​បុរស​ឈ្មោះ ធន វង់ អាយុ​២៨​ឆ្នាំ រស់នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ត្រូវ​បាន​នគរបាល​ស្រុក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ មិថុនា ខណៈ​ជន​នេះ​បាន​ណាត់ជួប​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​មក​នែបនិត្យ​ស្នេហា និង​រួមរ័ក​គ្នា​យ៉ាង​ផ្អែមល្ហែម​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មិថុនា នៅ​វាលស្រែ​ក្បែរ​ផ្ទះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពេល​ជន​នេះ​ណាត់ជួប​គូស្នេហ៍​មក​រួមរ័ក​យ៉ាង​ត្រេកត្រអាល​នោះ មាន​អ្នក​ធ្វើ​ដំណើរ​ពេល​យប់​ប្រទះ​ឃើញ​ហើយ​ក៏​ប្រាប់​គេឯង​ត​ៗ​គ្នា​រហូត​លេចឮ​ដំណឹង​នេះ ​ដល់​ក្រុម​គ្រួសារ​ក្មេង​ស្រី​ ក៏​ត្រូវ​ម្តាយ​ឪពុក​របស់​នាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចាប់ខ្លួន​ទាំង​យប់​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនជាប់ចោទបាន​និយាយ​ថា ខ្លួន​ពិតជា​បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្មេង​ស្រី​នោះ​មែន គឺ​យើង​ស្រឡាញ់​គ្នា​ជា​យូរ​មក​ហើយ តែ​មិន​ដែល​រួមរ័ក​ទេ គឺ​ទើបតែ​ពេល​នេះ​ជា​លើក​ទី​១​ហើយ ដែល​រូបគេ​និង​នាង​បាន​រួមរ័ក​ជាមួយ​គ្នា ។

ទាក់ទង​នឹង​ករណី​នេះ ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ជួប​ចរចា​ជាមួយ​ឪពុក​ម្តាយ​ខាង​ស្រី​ដែរ ដោយ​មិន​ចង់ឱ្យ​នគរបាល​ស្រុក​បញ្ជូន​កូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​ទេ ។ ប៉ុន្តែ​អ្វី​ៗ​ហួសពេល​អស់​ទៅ​ហើយ ពិបាក​នឹង​ត្រឡប់​ក្រោយ​ណាស់ ព្រោះ​នគរបាល​បាន​បញ្ជូន​ជនជាប់ចោទ​ទៅ​ស្នងការ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា​ ២០១៦ បាត់​ទៅ​ហើយ ។

ពិតជា​ការ​លំបាក​មួយ​តាម​ផ្លូវច្បាប់ ទោះបីជា​សាមីខ្លួន​ខាង​ស្រី​ស្ម័គ្រ​ប្រគល់​ប្រាណ​ឱ្យ​ក្តី ក៏​នាង​ស្ថិត​ក្នុង​វ័យ​អនីតិជនដែរ ខាង​ប្រុស​ចៀស​មិន​រួច​ពី​ទោសទណ្ឌ​នោះ​ទេ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានឃាត់ខ្លួនជនល្មោភកាមម្នាក់ នៅចំណុចក្នុងផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ ផ្លូវ​លេខ៣បេតេ ក្រុមទី០១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។ ជននេះបានចាប់ខ្លូនជនល្មោភកាមរូបនេះ ហើយជននេះទៀតសោត ក៏មានដីកាតាមចាប់ខ្លួនពីតុលាការទៀតផង រឿងរំលោភក្មេងស្រីនេះ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង​ ស៊ីណូ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហ.ព.វ.ម កំពុងរៀននៅក្នុងថ្នាក់ ពេលនោះជនសង្ស័យឈ្មោះ ហួង វណ្ណៈ បានទូរស័ព្ទលួងលោម ហៅជនរងគ្រោះ​ មកជួបគ្នា​នៅផ្ទះសំណាក់ «ណារ៉ាវី» បន្ទប់លេខ០២ (ចំណុចកើតហេតុ) ហើយជនសង្ស័យបានជិះ​ម៉ូតូ មកចាំនៅក្នុងបន្ទប់​​ ផ្ទះសំណាក់ «ណារ៉ាវី» មុនរួចជាស្រេច ហើយជនរងគ្រោះ ក៏បានមកតាមក្រោយ រួចបានរួមភេទជាមួយ​គ្នា​​បាន​សម្រេច១លើក ខណៈនោះឪពុកម្តាយជនរងគ្រោះ បានមកឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ ហួង វណ្ណៈ យកមកប្រគល់ឲ្យ នគរបាលប៉ុស្តិ៍បឹងទំពុន ចាត់ការតាមច្បាប់តែម្តង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យើង​ស្រឡាញ់​គ្នា​បង​ក្លាយជា​អ្នកទោស​ស្នេហា

យើង​ស្រឡាញ់​គ្នា​បង​ក្លាយជា​អ្នកទោស​ស្នេហា