មកពីផឹកស្រា​ ឃើញទ្វាផ្ទះប្អូនជីដូនមួយចំហរ​ ឡើងចាប់រំលោភ​ តែមិនបានសម្រេច​ ត្រូវចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភ​ ប្អូនស្រីជីដូនមួយ របស់ខ្លួន​ នៅលើផ្ទះខណៈ កំពុងដេកជាមួយកូន​ នៅម៉ោង១៖៣០នាទី​ រំលងអាធ្រាត្រ ថ្ងៃទី១១​ ខែមិថុនា​ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ ។

បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះគុំ រត្ថា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកានី រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះ​ កនុងភូមិក្តីតាកុយ​ ចំណែកជនសង្ស័យ ឈ្មោះ អ៊ុត សុវណ្ណដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។

មន្ត្រីនគរបាលបានបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេក នៅក្នុងបន្ទប់នៅលើផ្ទះ ជាមួយកូនប្រុស អាយុ០៩ឆ្នាំ ពេលនោះជនសង្ស័យ បានដើរមកពីផឹកស្រា ពេលមកដល់មុខផ្ទះ ជនរងគ្រោះ ដែលត្រូវជា បងប្អូនជីដូនមួយ​ ក៏ឃើញទ្វារផ្ទះចំហរ ពេលនោះ ក៏បានឡើងទៅលើផ្ទះ​ រួចដើរចូលក្នុងបន្ទប់​ ឃើញជនរងគ្រោះ កំពុងដេក ជនសង្ស័យ ក៏រកចាប់រំលោភ ដោយទៅដេកអោបពីក្រោយ ពេលនោះជនរងគ្រោះដឹងខ្លួន ក៏បានស្រែក ហើយជនសង្ស័យ ក៏បានចាប់ខ្ទប់មាត់ កុំអោយស្រែក រួចជនរងគ្រោះ ក៏បានរើបំរាស់ចេញ រួចលើកកូន អោបរត់គេចចេញ ចំណែកជនសង្ស័យ ក៏រត់គេចខ្លួនបាត់ដែរ ។

លុះដល់ម៉ោង១៣ និង០០ នាទីថ្ងៃដដែលសមត្ថកិច្ច​ ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

សូមរំលឹកផងដែរថា ករណីមួយផ្សេងទៀត បន្ទាប់​ពី​ធ្វើ​សកម្មភាព​​ដ៏​ឃោរឃៅ​ ក្នុង​ករណី​រំលោភ និង​​ប្លន់​ ​រួច​ហើយ​​បាន​គេចខ្លួន​ ។ លុះ​នៅ​ថ្ងៃ​ទី​០៨ មិថុនា ២០១៦ ត្រូវ​កម្លាំង​ចាប់ខ្លួន​បាន ខណៈ​លួច​ចូល​​ភូមិ​វិញ ស្ថិត​​ក្នុង​ភូមិ​បោះ​ខ្ទម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ដេ​ង យ៉ុ​ក អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ បើ​យោង​​តាម​នគរបាល​យុត្តិធម៌​ខេត្ត​ ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ដេ​ង យ៉ុ​ក ជា​មុខសញ្ញា​មួយ​គឺ​រំលោភ​ និង​​ប្លន់យ៉ាងសហាវ​ ដែល​បាន​ប្រព្រឹត្ត កាលពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ២០​០៦ កន្លង​មក ស្ថិត​ក្នុងភូមិ​ខាងលើ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​ហើយ ជន​នេះ​បាន​គេចខ្លួន លុះ​ត្រឡប់​មក​ភូមិ​វិញ​ក៏​មាន​ដីកា​របស់​ចៅក្រម អឿ​ង សៀង ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​នាំ​ខ្លួន​តែ​ម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មកពីផឹកស្រា​ ឃើញទ្វាផ្ទះប្អូនជីដូនមួយចំហរ​ ឡើងចាប់រំលោភ​ តែមិនបានសម្រេច​ ត្រូវចាប់ខ្លួន

មកពីផឹកស្រា​ ឃើញទ្វាផ្ទះប្អូនជីដូនមួយចំហរ​ ឡើងចាប់រំលោភ​ តែមិនបានសម្រេច​ ត្រូវចាប់ខ្លួន