ខ្លោចផ្សាបំផុត! ​កម្មករភ្លាត់ស្នៀតធ្លាក់ពីលើអគារ២០ជាន់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​​ខ្មែរ​ម្នាក់ បានរង​គ្រោះ​ដោយ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ជាន់​ទី​២០​​ក្នុងទឹកដីថៃស្លាប់​​ភ្លាម​ៗ​​នៅនឹង​កន្លែង ​​ហើយត្រូវ​​គេ​បញ្ជូន​​​ប្រគល់​​ឱ្យ​សាច់​ញាតិ ​តាម​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​១១ មិថុនា​ ។

ប្រភពឱ្យដឹងថា ជន​រង​​គ្រោះដែលស្លាប់​មាន​​ឈ្មោះ​ដំ​ពុ​ច ​ហៅ​ទីលៀន​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជា​កម្មករ​សំណង់ ​​​មាន​ទីលំនៅ​ក្នុង​ភូមិ​ពង្រ ​ឃុំ​តា​ផូ​ ស្រុក​ស្វាយចេក ​ខេត្ត​បន្ទាយ​​មាន​ជ័យ ​។ ​

បើតាម​សាច់ញាតិ​​បាន​​​ឱ្យដឹង​ថា ជន​រងគ្រោះចូល​ទៅ​ប្រទេស​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​​នៅ​ខេត្ត​ប៉ា​ធុម​ថា​នី ​ស្រាប់តែ​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​០៩ ​មិថុនា​ ២០១៦ ភ្លាត់​​​​ធ្លាក់​​ពី​​លើជាន់​ទី​២០ ​នៃ​អគារ​ការដ្ឋាន​​សំណង់​​នោះ​ ខណៈ​គាត់ឈរ​ដំ​​ជញ្ជាំង​ខ្វះ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ ហើយចំណុច​បង្អួច​មិន​ទាន់​មាន​ចំរឹង​ទេ ក៏​ធ្លាក់​មក​ដី​បែក​ក្បាល​ខ្ទេច​ ​ដូច​ជា​ផ្លែ​ឪឡឹ​ក​បែកអ៊ីចឹង ​។​

ប្រភព ៖

កំណត់ហេតុខ្មែរឡួត៖  កាលពីថ្ងៃទី​០១​ ខែមិថុនា​ ឆ្នាំ២០១៦​ កន្លងទៅបុរសជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកបាក់កស្លាប់ នៅក្បែរបន្ទប់ទឹកក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

បើយោងតាមសម្តីមេកា​ ឈ្មោះ​ សុខ​ ហៃ​ បានឲ្យដឹងថា​ កាលពីល្ងាចថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ កន្លង ក្រោយពីចប់ម៉ោងការងាររួចនោះ​ ឈ្មោះ​ ស៊ន​ គីមហុង​ (ស្លាប់)​ នឹងមិត្តភ័ក្រពីរបីនាក់ទៀត​ បានផឹកស្រាជាមួយគ្នា​ រហូតផឹកស្រាអស់ពីរលីត្រ​ ពួកគេក៏បែកគ្នា​ ដោយឈ្មោះ​ ស៊ន​ គីម​ហុង​ បានឡើងទៅដេកលើកឡៅតឿន​ ជាន់ទីមួយក្នុងការដ្ឋានដែលកំពុងសាងសងមិនទាន់រួច​ នៅក្បែរកន្លែងផឹកសីុ​ ចំណែកអ្នកផ្សេងទៀត ក៏ដើរទៅដេកតាមកន្លែងរៀងៗខ្លួន​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លោចផ្សាបំផុត! ​កម្មករភ្លាត់ស្នៀតធ្លាក់ពីលើអគារ២០ជាន់

ខ្លោចផ្សាបំផុត! ​កម្មករភ្លាត់ស្នៀតធ្លាក់ពីលើអគារ២០ជាន់

ខ្លោចផ្សាបំផុត! ​កម្មករភ្លាត់ស្នៀតធ្លាក់ពីលើអគារ២០ជាន់

ខ្លោចផ្សាបំផុត! ​កម្មករភ្លាត់ស្នៀតធ្លាក់ពីលើអគារ២០ជាន់