រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ

ជន​ដៃដល់​​ដែល​បាន​បាញ់​សម្លាប់​​នាង ​Christina Grimmie ​ជា​​អតីត​​​បេក្ខនារី​​ ​The Voice America ​​ ​ចំណាត់​ថ្នាក់​​លេខ​​​៣​​ រដូវ​កាល​ទី​​៦​​ ឆ្នាំ​ ២០១៤​ បន្ទាប់​មក​បាញ់​សម្លាប់​ខ្លួន​ឯង ​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​អត្តសញ្ញាណ​ហើយ ​គឺ​ឈ្មោះ  Kevin James Loibl អាយុ​២៧​ឆ្នាំ មក​ពី​ St. Petersburg រដ្ឋ Florida  សហរដ្ឋអាមេរិក។ ​​

 

រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ

 

ជនរងគ្រោះ Grimmie បាន​ដាច់​ខ្យល់​ស្លាប់​ ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​ជន​ដៃដល់​ខាងលើ​បាញ់​ប្រហារ​​ចំនួន​៥​គ្រាប់​កាល​ពី​ថ្ងៃ​សុក្រ រង្វង់​ម៉ោង​១០:៣០​នាទី​យប់​ នៅ​​​មហោស្រព​ Plaza Live ​ទីក្រុង Orlando។ ការ​ប្រគំតន្ត្រី​ត្រូវ​បាន​បិទ​ទាំង​ស្រុង បន្ទាប់​ពី​កើត​រឿង​អាក្រក់​នេះ​កើត​ឡើង។

 

មុន​ពេល​មិន​ទាន់​ដឹង​អត្តសញ្ញាណ​ច្បាស់លាស់ កាល​ពី​ដើម​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​និយាយ​ថា ខ្មាន់​កាំភ្លើង​មាន​អាយុ​២១​ឆ្នាំ។ តែ​ក្រោយ​មក​ប៉ូលិស​បាន​ស្រាវជ្រាវ​លើ​គណនី Twitter របស់ Loibl ទើប​ដឹង​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គេ​ពិត​ប្រាកដ។

 

ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​​​ស្រាវជ្រាវ​លើ​ទូរសព្ទ​ដៃ ព្រម​ទាំង​កុំព្យូទ័រ​របស់​ជន​ដៃ​ដល់ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ពី​ក្រោយ​ការ​សម្លាប់​នេះ។ ជា​បឋម គ្មាន​ការ​បញ្ជាក់​ណា​មួយ អះ​អាង​ថា​ជន​ដៃដល់​បាន​ស្គាល់​ជន​រង​គ្រោះ និង​​​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ពី​មុន​មក ឬ​យ៉ាង​ណា​នោះ​ទេ៕

 

រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ

 

វីដេអូ​សម្ដែង​ចុងក្រោ​យរបស់  ​Christina Grimmie

 

 

ចុចអាន៖អតីត​​បេក្ខនារី​ The Voice America ​ឆ្នាំ២០១៤ ត្រូវ​បាញ់​សម្លាប់​​ពេល​កំពុង​ចុះ​ហត្ថលេខា​​ឲ្យ​អ្នក​គាំទ្រ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ nbcnews