ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មានគភ៌ និង​ការព្យាបាល​ជួយ​ប្រទេស​ថៃ​លុបបំបាត់​ការចម្លង​មេរោគ​ហ៊ី​វ និង​ជំងឺ​កាមរោគ​ពី​ម្តាយ​ទៅ​កូន​ និពន្ធដោយ : VOA       June-12-2016, 9:20 am         104

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មានគភ៌ និង​ការព្យាបាល​ជួយ​ប្រទេស​ថៃ​លុបបំបាត់​ការចម្លង​មេរោគ​ហ៊ី​វ និង​ជំងឺ​កាមរោគ​ពី​ម្តាយ​ទៅ​កូន​ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មានគភ៌ និង​ការធ្វើ​តេស្ត​រក​មេរោគ​ហ៊ី​វ និង​ជំងឺ​កាមរោគ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​អាច​លុបបំបាត់​ការចម្លង​មេរោគ​ទាំងពីរ​នេះ​ពី​ម្តាយ​ទៅ​ទារ​កបាន​។​

ក្រុមមន្ត្រី​សុខភាព​ពិភពលោក​និយាយថា ថៃ​គឺជា​ប្រទេស​ទីមួយ​ដែលមាន​ការឆ្លង​រាលដាល​មេរោគ​ហ៊ី​វ​ក្នុង​ចំនួន​ច្រើន ដែល​ធានាថា គ្មាន​ការចម្លង​ជំងឺអេដស៍​ត​ជំនាន់​។​
​សមិទ្ធផល​របស់​ប្រទេស​ថៃ​នេះ​គឺ ផ្អែកទៅលើ​ការប្តេជ្ញា​នយោបាយ​ប្រកបដោយ​ចីរភាព​របស់​រដ្ឋាភិបាល​បន្ត​វេន​។ នេះ​បើ​យោងតាម​សម្តី​របស់លោក Mukta Sharma អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក WHO​។

លោក Sharma បាន​ថ្លែងប្រាប់ VOA យ៉ាង​ដូច្នេះ​ថា «​ថៃ​គឺជា ប្រទេសមួយ​ចំណោម​ប្រទេស​ដំបូង​គេ​បង្អស់​ដទៃទៀត ដែល​ក្រឡេកមើល​ទៅលើ​ការសាកល្បង​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​ហ៊ី​វ ដែល​បាន​បញ្ឈប់​ការចម្លង​មេរោគ​នេះ ហើយ​ប្រទេស​ទាំងនេះ​គឺជា​ប្រទេស​ដំបូងបង្អស់​ដែល​ប្រើប្រាស់​វិទ្យាសាស្ត្រ​ស្រុះគ្នា​ចាប់តាំងពី​ដំបូង​មក​ខ្ទង់​ឆ្នាំ​២០០០»​។​

ក្នុង​ចន្លោះ​ឆ្នាំ​២០០០​និង​២០១៤ ចំនួន​អ្នក​ឆ្លង​មេរោគ​ហ៊ី​វ​ថ្មី​ក្នុងចំណោម​ស្ត្រី​នៅក្នុង​ប្រទេស​ថៃ​បាន​ថយចុះ​ជិត​៩០​ភាគរយ គឺ​ចាប់ពី​១៥.០០០​នាក់​ទៅ​១.៩០០​នាក់​។ នេះ​បើ​យោងតាម​សម្តី​របស់​ក្រុមមន្ត្រី​សុខាភិបាល​។ កាលពី​ឆ្នាំមុន កុមារ​ចំនួន​៨៦​នាក់​ឆ្លង​មេរោគ​ហ៊ី​វ​នៅក្នុង​ប្រទេស​ថៃ ដែល​តួលេខ​នេះ​ទាប​ជាង​តួលេខ​កាល​ពីមួយ​ទសវត្សរ៍​មុន​យ៉ាងខ្លាំង ដែល​នៅពេលនោះ​មាន​ចំនួន​ដល់​ទៅ​ប្រហែល​១.០០០​ករណី​៕


  • ការពិនិត្យ​សុខភាព​ម្តាយ​ពេល​មានគភ៌ និង​ការព្យាបាល​ជួយ​ប្រទេស​ថៃ​លុបបំបាត់​ការចម្លង​មេរោគ​ហ៊ី​វ និង​ជំងឺ​កាមរោគ​ពី​ម្តាយ​ទៅ​កូន​ និពន្ធដោយ : VOA       June-12-2016, 9:20 am         104已关闭评论
  • 17 views
  • Hide Sidebar
    A+