រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ (វីដេអូ)

វីដេអូសម្ដែងចុងក្រោយរបស់ Christina Grimmie

ជនដៃដល់ដែលបានបាញ់សម្លាប់នាង Christina Grimmie ជាអតីតបេក្ខនារី The Voice America ចំណាត់ថ្នាក់លេខ៣ រដូវកាលទី៦ ឆ្នាំ ២០១៤ បន្ទាប់មកបាញ់សម្លាប់ខ្លួនឯង ត្រូវបានប៉ូលិសរកឃើញអត្តសញ្ញាណហើយ គឺឈ្មោះ Kevin James Loibl អាយុ២៧ឆ្នាំ មកពី St. Petersburg រដ្ឋ Florida សហរដ្ឋអាមេរិក។

ជនរងគ្រោះ Grimmie បានដាច់ខ្យល់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់ខាងលើបាញ់ប្រហារចំនួន៥គ្រាប់កាលពីថ្ងៃសុក្រ រង្វង់ម៉ោង១០:៣០នាទីយប់ នៅមហោស្រព Plaza Live ទីក្រុង Orlando។ ការប្រគំតន្ត្រីត្រូវបានបិទទាំងស្រុង បន្ទាប់ពីកើតរឿងអាក្រក់នេះកើតឡើង។

មុនពេលមិនទាន់ដឹងអត្តសញ្ញាណច្បាស់លាស់ កាលពីដើមថ្ងៃសៅរ៍ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងមានអាយុ២១ឆ្នាំ។ តែក្រោយមកប៉ូលិសបានស្រាវជ្រាវលើគណនី Twitter របស់ Loibl ទើបដឹងពីថ្ងៃខែឆ្នាំកំណើតរបស់គេពិតប្រាកដ។

ក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវលើទូរសព្ទដៃ ព្រមទាំងកុំព្យូទ័ររបស់ជនដៃដល់ ដើម្បីស្វែងរកមូលហេតុពិតពីក្រោយការសម្លាប់នេះ។ ជាបឋម គ្មានការបញ្ជាក់ណាមួយ អះអាងថាជនដៃដល់បានស្គាល់ជនរងគ្រោះ និងធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមក ឬយ៉ាងណានោះទេ៕
រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ (វីដេអូ)

រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ (វីដេអូ)

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ nbcnews

  • រក​ឃើញ​អត្តសញ្ញាណ​​អ្នក​​​បាញ់​​សម្លាប់​​អតីត​​​​បេក្ខនារី​ The Voice America ​ហើយ (វីដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:កំសាន្ត
Tags: