​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

ការ​ប្រកួត​ដ៏​តឹង​តែង​​ទាំង​ពីរ​គូ​ដែល​ប្រើ​ពេល​រហូត​ដល់​៥​សិត​ដូច​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ ​​ទើប​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​ឡើង​វ​គ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​បាល់ទះ​ជាតិ​ Leo Cup ​2016 ​កម្រិត​ B ដែល​ត្រូវ​ប្រកួត​គ្នា​នា​​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

 

វគ្គ​ពាក់​កណ្តាល​ ក្រុម​កង​ពល​តួច​លេខ​៣១ការពារ​កោះ​ឆ្នេរ​​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​លើ​ក្រុម​​កង​ពល​តូច​​អន្តរាគមន៍​លេខ​១៧​ដោយ​លទ្ធផល ​៣-២ (២៥-១៩, ២៥-២៣, ១៨-២៥, ១៧-២៥ និង​១៥-១៣)។

 

មួយ​គូ​ទៀត​ ក្រុម​ខ្លាំង​មក​ពី​ខេត្ត​កំពង់ចាម​គឺ​ ​ ស្នងការ​នគបាល​ខេត្ត​កំពង់​ចាម​​ក៏​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​​ខ្មែរ​សាមគ្គី​កំពង់​ចាម​ដោយ​លទ្ធផល​ ៣-២ (២៥-២០, ២៦-២៤, ២២-២៥, ១៤-២៥ និង​ ១៥-១១

ដូច្នេះ​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​កង​ពល​តូច​​អន្តរាគមន៍​លេខ​១៧ និង​​​​​ក្រុម​​ខ្មែរ​​សាមគ្គី​កំពង់​ចាម វេលា​ម៉ោង​១:៣០​នាទី​រសៀល។ ការ​ប្រជែង​គ្នា​យក​ជើង​ឯក​ជាតិ​ប្រចាំ​កម្រិត​ B ​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​​ប៉ះ​ក្រុម​ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ចាម​វេលា​ម៉ោង​៣:០០​រសៀល។ ការ​ប្រកួត​ទាំង​ពីរ​គូ​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ៕​​​

 

កម្មវិធី​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ ​ថ្ងៃ​ទី​១២​​ ​មិថុនា​ ​២០១៦

កាល​បរិច្ឆេទ​

ក្រុម​

ប៉ះ​

ក្រុម​

ម៉ោង​

១២​/០៦/២០១៦​

កង​ពល​តូច​​អន្តរាគមន៍​លេខ​១៧​

Vs

ខ្មែរ​សាមគ្គី​កំពង់​ចាម​

:៣០​

កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​

Vs

ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ចាម

:០០​

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

​ល្ងាច​នេះ​កក្រើក​អូឡាំពិក! ខ្លាំង​ប៉ះ​ខ្លាំង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​ Leo Cup កម្រិត​ B

 

ព័ត៌មាន​ជា​ច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង Leo Cup៖ សូមចុច  http://www.leocupvolleyball.com/

 

អត្ថបទ៖ ជាន ចាន់រ៉ា​