អ្នកគាំទ្រ​អង់គ្លេស និង​រុស្សី​ផ្ទុះហិង្សា​ខ្លាំង​ ក្នុងប្រកួតយប់មិញ

ការ​ប្រកួត​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នៅ​ Euro 2016 ​​បាន​កើត​ឡើង​អំពើ​ហិង្សា​​យ៉ាង​ខ្លាំង​ ខណៈ​ដែល​អ្នកគាំទ្រ​របស់​គេ ត្រូវ​​រង​ការ​វាយ​ប្រហារ​ពី​អ្នកគាំទ្រ​រុស្សី ​នៅ​ពេល​ក្រុម​ទាំង​២​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ នៅ​ទីក្រុង​ Marseille យប់​មិញ។

អ្នកគាំទ្រ​អង់គ្លេស និង​រុស្សី​ផ្ទុះហិង្សា​ខ្លាំង​ ក្នុងប្រកួតយប់មិញ

បន្ទាប់​ពី​​ខ្សែ​ការពារ​ Vasili Berezutski ​តែត​ឲ្យ​រុស្សី​តាម​ស្មើ​ ១-១ នៅ​នាទី​៩០+២ ​និង​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ​អ្នកគាំទ្រ​រុស្សី ​បាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​តំបន់​អ្នកគាំទ្រ​អង់គ្លេស ក្នុង​កីឡដ្ឋាន​ Stade Velodrome ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អង់គ្លេស​ខ្លះ ​រត់​ចេញ​ពី​កីឡដ្ឋាន​ទាន់​ពេល រីឯ​ខ្លះ​​​លោត​ចុះ​ពី​លើ​រនាំង​ដែក ដើម្បី​គេច​ពី​ការ​វាយ​​គ្នា ប៉ុន្តែ​អ្នក​​ខ្លះ​ក៏​រត់​មិន​ទាន់ ត្រូវ​ប្រតាយប្រតប់​គ្នា​​ដល់​​រង​របួស។

ប៉ូលិស​បារាំង បាន​បាញ់​កាំភ្លើង​ទឹក​ដាក់​អ្នកគាំទ្រ​ទាំង​អស់​នោះ ដើម្បី​​បញ្ឈប់​​អំពើ​ហិង្សា និង​បំបែក​ពួកគេ​រៀងៗ​ខ្លួន។ គួរ​បញ្ជាក់​ថា ​អ្នកគាំទ្រ​អង់គ្លេស និង​​អ្នកគាំទ្រ​រុស្សី​ បាន​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​ថ្ងៃ​មក​ហើយ មុន​ដល់​​​​ការ​ប្រកួត​​ដ៏​ធំ​នេះ ហើយ​ក្នុង​នោះ​ក៏​មាន​របួស​​ធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ ផង​ដែរ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail