​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

កម្មវិធី​​ «ចលនា​កីឡា​​អូឡាំពិក​កម្ពុជា»ត្រូវ​​បាន​បង្កើត​ឡើង​​​ដោយ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា ​ដោយ​​​ជ្រើស​រើស​យក​​ប្រភេទ​កីឡា​ជា​ច្រើន​ដាក់​ឲ្យ​សិស្ស​ក្នុង​វិទ្យាល័យ​ឥន្ទ្រៈទេវី​ធ្វើ​ការ​ប្រកួត​ប្រជែង​កាល​ពី​ព្រឹកមិញ​នេះ។

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

អ្នក​រៀបចំកម្មវិធី

 

ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​សំណាក់​សិស្ស​សាលា​ក្នុង​វិទ្យាល័យ​នេះ បាន​ធ្វើ​ឱ្យ​កម្មវិធី​ចលនា​អូឡាំពិក​កាន់​តែ​មាន​ភាព​ទាក់ទាញ ​ក្រោម​ស្នាម​ញញឹម​របស់​យុវជន​កម្ពុជា​រាប់​រយ​នាក់​ដែល​ស្រលាញ់​វិស័យ​កីឡា។ លោក​ នូ វុទ្ធី នាយក​វិទ្យាល័យ​ឥន្ទ្រៈទេវី​​បាន​ឲ្យ​ដឹង​ថា ​សាលា​របស់​លោក​គាំទ្រ​ជា​និច្ច​ចំពោះ​ការ​លើក​ស្ទួយ​វិស័យ​កីឡា ​ព្រោះ​វា​ជា​ចំណុច​ដែល​អាច​កែប្រែ​យុវជន​កុំ​ឱ្យ​ដើរ​ទៅ​រក​ផ្លូវ​ខុស។ កម្មវិធី​ចលនា​កីឡា​នេះ ​លោក​រំពឹង​ថា ​នឹង​អាច​ជួយ​ដល់​សិស្ស​សាលា​របស់​លោក ឱ្យ​កាន់​តែ​ងាក​មក​លេង​កីឡា​​ឱ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត។

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

កម្មវិធី ចលនា​កីឡា​អូឡាំពិក​កម្ពុជា ​នេះ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​នេះ​ទេ ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​អ្នក​រៀប​ចំ ហើយ​ជ្រើស​រើស​យក​វិទ្យាល័យ​៤​នៅ​រាជធានី​ភ្នំពេញ គឺ​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​វិទ្យាល័យ​បាក់ទូក ​វិទ្យាល័យ​​ឥន្ទ្រទេវី និង​វិទ្យាល័យ​ជម្ពូវ័ន្ត។ ​ដោយ​គិត​មក​ដល់​ពេល​នេះ​ធ្វើ​បាន​៣​វិទ្យាល័យ​រួច​មក​ហើយ ​នៅ​សល់​តែ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​មួយ​ទៀត​ប៉ុណ្ណោះ។

 

មួយ​វិញ​ទៀត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ជ្រើសរើស​យក​ប្រភេទ​កីឡា​ជា​ច្រើន​ដែល​សុទ្ធ​សឹង​តែ​មាន​ការ​ពេញ​និយម​រួមមាន​​​អត្តពលកម្ម, បាល់ទាត់, បាល់ទះ, កាយសម្ព័ន្ធ​ ​និង​ល្បុក្កតោ​ជាដើម។ បន្ទាប់​ពី​ប្រមូល​បាន​ជើង​ខ្លាំង​ប្រចាំ​សាលា​ទាំង​ ៤​ខាង​លើ​រួច​រាល់​ហើយ គ្រប់​កីឡាករ​ដែល​ជា​ជើង​ខ្លាំង​ទាំង​អស់ នឹង​ប្រកួត​គ្នា​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

​ចលនា​កីឡា​អូឡាំពិក​នៅ​​​​ឥន្ទ្រៈទេវី​ព្រឹកមិញ ​អ៊ូអរ​ណាស់​

 

​អត្ថបទ៖ មុន្នី រម្យ