Euro ពូល ​B៖ Wales យក​បី​ពិន្ទុ​ពី​​ស្លូវ៉ាគី​ ខណៈ​អង់គ្លេស​បាន​ត្រឹម​ស្មើ​រុស្សី​១-១

ក្រុមជម្រើសជាតិវេលទទួលបានបីពិន្ទុយ៉ាងធូរចិត្ត បន្ទាប់ពីប្រកួតឈ្នះក្រុមជម្រើសជាតិស្លូវ៉ាគី២-១ ខណៈក្រុមខ្លាំងអង់គ្លេសបានត្រឹមចែកគ្នាមួយពិន្ទុ ជាមួយក្រុមរុស្សីតែប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងពានរង្វាន់ Euro 2016 ក្នុងពូល B កាលពីយប់មិញ។
Euro ពូល ​B៖ Wales យក​បី​ពិន្ទុ​ពី​​ស្លូវ៉ាគី​ ខណៈ​អង់គ្លេស​បាន​ត្រឹម​ស្មើ​រុស្សី​១-១
Euro ពូល ​B៖ Wales យក​បី​ពិន្ទុ​ពី​​ស្លូវ៉ាគី​ ខណៈ​អង់គ្លេស​បាន​ត្រឹម​ស្មើ​រុស្សី​១-១
ខ្សែបម្រើស្លាបរបស់ Real Madrid Gareth Bale បានស៊ុតបាល់ពិន័យហ្រ្វីឃីកបញ្ចូលទីបានយ៉ាងស្អាតឲ្យជម្រើសជាតិរបស់ខ្លួននៅនាទីទី១០ក្នុងតង់ទីមួយ ប៉ុន្តែ Ondrej Duda ស៊ុតគ្រាប់តាមស្មើឲ្យស្លូវ៉ាគីវិញបានសម្រេចនៅនាទី៦១។  ប៉ុន្តែ២០នាទីក្រោយមកពោលគឺនាទី៨១ខ្សែប្រយុទ្ធប្ដូរចូល កីឡាករ Hal Robson-Kanu បានបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យជម្រើសជាតិ Wales ទទួលបានបីពិន្ទុតែម្ដង។
មួយគូរទៀតក្នុងពូល B នេះដែរ គឺក្រុមខ្លាំងអង់គ្លេសបានត្រឹមស្មើរុស្សីប៉ុណ្ណោះ ក្នុងការប្រកួតដំបូងរបស់ខ្លួន។ ខ្សែបម្រើរបស់ក្រុម Spurs កីឡាករ Eric Dier ស៊ុតមួយគ្រាប់មុនឲ្យក្រុមតោក្រដាសអង់គ្លេសនៅនាទី ៧៣។ ការប្រកួតដែលគេសង្ឃឹមការអង់គ្លេសនឹងឈ្នះ១ទល់០នោះត្រូវរលាយទៅវិញ បន្ទាប់ពី Vasili Berezutski ស៊ុតតាមស្មើឲ្យរុស្សីនៅចុងម៉ោងជិតចប់ការប្រកួតនាទី៩០។
Euro ពូល ​B៖ Wales យក​បី​ពិន្ទុ​ពី​​ស្លូវ៉ាគី​ ខណៈ​អង់គ្លេស​បាន​ត្រឹម​ស្មើ​រុស្សី​១-១
Euro ពូល ​B៖ Wales យក​បី​ពិន្ទុ​ពី​​ស្លូវ៉ាគី​ ខណៈ​អង់គ្លេស​បាន​ត្រឹម​ស្មើ​រុស្សី​១-១
ខាងក្រោមវីដេអូហាយឡាយ៖

មតិយោបល់របស់ប្រិយមិត្ត

  • Euro ពូល ​B៖ Wales យក​បី​ពិន្ទុ​ពី​​ស្លូវ៉ាគី​ ខណៈ​អង់គ្លេស​បាន​ត្រឹម​ស្មើ​រុស្សី​១-១已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:កីឡា  ព័ត៌មាន
Tags: