សម្តេច ហ៊ុន សែន​៖ គ្មាន​ការចរចារ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​តុលាការ​ និពន្ធដោយ : ថ្មីៗ       June-12-2016, 10:50 am         82

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន​៖ គ្មាន​ការចរចារ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​តុលាការ​​គ្មាន​ឡើយ​ការចរចា​នាពេលខាងមុខ​។ នេះ​បើតាម​សម្តី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Fresh News កាលពី​យប់​ថ្ងៃ​១១ ខែមិថុនា​។​

​ជាមួយនឹង​ការលើកឡើង​ថា គ្មាន​ការចរចា​ណាមួយ​កើតឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលខាងមុខ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ហេតុផល​ថា ការចរចា​អាច​ជះឥទ្ធិពល​លើ​ដំណើរការ​តុលា​ការដែល​កំពុងមាន​ចំណាត់​ថ្នាក់លើ​សំណុំរឿង​មួយចំនួន​។  សម្តេច​បានបញ្ជាក់​ប្រាប់ Fresh News ថា CPP មិន​ពិភាក្សា​រឿង​ដែលជា​សមត្ថកិច្ច​តុលាកា​រ ជាពិសេស​លើ​ករណី​អ្នក​ជាប់គុក​នោះឡើយ​។​

​បើ​ផ្អែក​តាម​ការលើកឡើង​នេះ ជំនួប​ក្រុមការងារ​របស់​បក្ស​ទាំងពីរ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា ប្រហែលជា​អាច​នៅ​ទ្រឹង​។ កន្លងមក មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ពី​លទ្ធភាព​នៃ​ការជួបជុំ​ក្រុមការងារ​បក្ស​ទាំងពីរ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​។​

​ក្រុមការងារ​ដែល​គ្រោងទុក​កន្លងមក​នោះ ដឹកនាំ​ដោយ លោក ព្រំ សុខា តំណាង​បក្ស​កាន់អំណាច និង​លោក ប៉ុល ហំ​ម តំណាង​បក្សប្រឆាំង ហើយ​នេះ មិនមែនជា​ការជួបគ្នា​រវាង​ថ្នាក់ដឹកនាំ​មតិ​ភាគច្រើន និង​ថ្នាក់ដឹកនាំ​នៃ​មតិ​ភាគតិច ពោលគឺ​មិនមែន​ជំនួប​ចរចា​រវាង​សម្តេច ស ខេង និង​ឯកឧត្តម កឹម សុខា នោះទេ តែ​វា​ជំនួប​រវាង​ក្រុមការងារ​របស់​បក្ស​ទាំងពីរ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​គ្នា​តែប៉ុណ្ណោះ​៕