គម្រោង​អាគារ​ខុន​ដូ ​៨៨​បន្ទប់​ ក្នុង​តម្លៃ ១៦​លាន​ដុល្លារ​ត្រូវ​បាន​​​​​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ថ្ងៃ​នេះ

គម្រោង​អាគារ​ខុន​ដូ ​៨៨​បន្ទប់​ ក្នុង​តម្លៃ ១៦​លាន​ដុល្លារ​ត្រូវ​បាន​​​​​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ថ្ងៃ​នេះ



ភ្នំពេញ ​៖​ គម្រោង​អាគារ​ខុន​ដូ ៨៨​បន្ទប់​ ក្នុងតម្លៃ ១៦​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រារព្ធ​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី១២ ខែ​មិថុនា​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​។​

លោក Tan Kim Leng តំណាង​ក្រុមហ៊ុន YCT LAND PTE LTD បានឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​ខុន​ដូ ៨៨​បន្ទប់​ ជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​YCT LAND PTD LTD ​ហើយ​បាន​ចុះ​ឈ្មោះ​ក្រោម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២។ ក្រុមហ៊ុន​​នេះ បង្កើត​ឡើង​ដោយ​ការដាក់ទុន​រួមគ្នា​(Joint Venture)​ត្រកូល Tan ដែល​ត្រកូល​ទាំងពីរ​សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ និង​បទពិសោធន៍​លើ​ការអភិវឌ្ឍ​​គម្រោង​លំនៅឋាន និង​ពាណិជ្ជកម្ម​ក្នុងប្រទេស​ម៉ាឡេស៊ី អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ។ ក្រុមហ៊ុន​អចលនទ្រព្យ និង​ការអភិវឌ្ឍន៍ Chip Hock (Chip Hok Realty and Development) បាន​ស្ថាបនា​ឡើង​នៅក្នុង​ឆ្នាំ​១៩៧៤ ហើយ​មានឈ្មោះ​បោះ​សំឡេង ជា​ក្រុមហ៊ុន ដែល​មានការ​លេចធ្លោ​បំផុត​ក្នុង​ខេត្ត Melaka ប្រទេស​ម៉ាឡេស៊ី។

គម្រោង​សាងសង់​អាគារ​៨៨​​​បន្ទប់​នេះ ត្រូវបាន​បើកសម្ពោធ​ការសាងសង់​ជា​ផ្លូវការ​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៦ ហើយ​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០១៨។ គម្រោង ៨៨​នេះ​មាន​ទីតាំង នៅ​ក្រុងភ្នំពេញ នា​តំបន់​បឹង​កេង​កង​១ ផ្លូវ​ម៉ៅ​សេទុង ខាងជើង​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ។

គម្រោង​ ដែលមាន​ជា​សរុប​ ៨៨ នឹងត្រូវ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​មាន​គុណភាព​ខ្ពស់​ពី​ប្រទេស​អឺរ៉ុប៕

គម្រោង​អាគារ​ខុន​ដូ ​៨៨​បន្ទប់​ ក្នុង​តម្លៃ ១៦​លាន​ដុល្លារ​ត្រូវ​បាន​​​​​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ថ្ងៃ​នេះ