ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

វិចិត្រករ​​ម្នាក់​មក​ពី​ភាគ​ខាងត្បូង​នៃ​ទីក្រុង Yala ប្រទេស​ថៃ​​​ឈ្មោះ Pinid Kaewklaeye បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ បន្ទាប់​ពី​លោក​បាន​ដាក់​លក់​រូប​គំនូរ​លើ​អនឡាញ ដោយ​កំណត់​តម្លៃ​លក់​៨៨​លាន​បាត​ (​ជិត​២,៥​លាន​ដុល្លារ) ។

 

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?
​​
Pinid វ័យ​៣៨​ឆ្នាំ​ បាន​និយាយ​ថា ​គំនូរ​សិល្បៈ​ទឹក​ប៊ិច​នេះ​គេ​ហៅ​ថា “The Eye of Legend” ហើយ​លោក​ចាប់​ផ្ដើម​ចាប់​អាជីព​​ជា​អ្នក​គូរ​រូប​តាំង​ពី​អាយុ​១២​ឆ្នាំ បន្ទាប់​ពី​ជួបប្រទះ​​ជាមួយ​នឹង​មេរៀន​ផ្លាស់ប្ដូរ​ជីវិត។

 

លើ​បណ្ដាញ​សង្គម Facebook Pinid​ បាន​សរសេរ​ថា៖ “ខ្ញុំ​ចាប់​ផ្ដើម​​ស្វែង​យល់​ពី​អត្ថន័យ​​នៃ​គំនូរ​ ពេល​ដែល​ខ្ញុំ​រៀន​នៅ​អនុវិទ្យាល័យ ព្រោះ​តែ​ខ្ញុំ​ធ្លាប់​ជួប quote មួយ​ដែល​គេ​និយាយ​ថា​ ‘​វា​មិន​មាន​អ្វី​សំខាន់​ទេ អ្វី​ដែល​​ខ្ញុំ​យក​​មក​តាម​ខ្លួន​លើ​ពិភពលោក​នេះ ប៉ុន្តែ​​ជា​អ្វី​ដែល​ខ្ញុំ​នឹង​បង្ហាញ​វា​មក​ក្រៅ”។ ​

 

“ខ្ញុំ​មិន​យល់​អំពី​ quote ​ខាង​លើ​ទេ។ ដំបូង​ ខ្ញុំ​​បាន​ស្រាវជ្រាវ​អត្ថន័យ​របស់​វា។ ខ្ញុំ​បាន​សាកសួរ​​មនុស្ស​ជា​ច្រើន​និង​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ​។ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ដឹង​​អត្ថ​ន័យ​នោះ​​មាន​ន័យ​ថា​ ខ្ញុំ​ត្រូវ​តែ​​ធ្វើ​រឿង​អ្វី​ឲ្យ​បាន​​ច្រើន​និង​បង្ហាញ​ឲ្យ​ពិភពលោក​​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​”។ Pinid​ បន្ថែម។

 

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

 

​​​​សម្រាប់​រូប​មួយ​ផ្ទាំង​ Pinid​ ត្រូវ​ចំណាយ​ពេល​អស់​៦​ឆ្នាំ។ សាកសួរ​​ពី​អត្ថន័យ​នៃ​គំនូរ លោក​បាន​និយាយ​ថា អត្ថន័យ​បាន​រាយរាប់​នៅ​ខាងក្រោយ​រូប ហើយ​មនុស្ស​ណា​ដែល​ទិញ​វា នោះ​គេ​នឹង​អាច​ដឹង​ពី​អត្ថន័យ។ នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​ Pinid Kaewklaeye ដាក់​លក់​គំនូរ​ថ្លៃ​បែប​នេះ​ទេ កាល​ពី​ឆ្នាំ​១១៩៦ គេ​​បាន​ដាក់​លក់​រូប​មួយ​ផ្ទាំង​តាម​ផ្លូវ​ក្នុង​តម្លៃ​១៩​លាន​បាត​(​ជាង​៥០​ម៉ឺន​ដុល្លារ)៕

 

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

 

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

 

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

 

ចុចអាន៖​សិស្ស​​​ក្មេង​ៗ​​ឡើង​​​ចុះ​ភ្នំ​​​កម្ពស់​ ៨០០​ម៉ែត្រ​​ទៅ​​រៀន​​ នឹង​ទទួល​បាន​ជណ្ដើរ​​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts