Manulife Champions ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ

Manulife Champions League ​ឆ្នាំ​២០១៦ ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​៨​ក្រុម មក​ពី​តាម​បណ្ដា​សាខា​ទាំង​អស់​​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

 

Manulife Champions ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ

 

លោក Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ខាង​លើ​បាន​និយាយ​ក្នុង​ការ​បើក​កម្មវិធី​ប្រកួត​ខាង​លើ​ថា ​៖ “​ការ​ប្រកួត​បាល់ទាត់​នេះ​ផ្ដល់​ឱកាស​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន ​ស្គាល់​គ្នា​បាន​កាន់​តែ​ច្បាស់​ថែម​ទៀត ​កសាង​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ និង​នាំ​មក​នូវ​ឆន្ទៈ​រួម​មួយ​បន្ថែម​ពី​សុខភាព​ល្អ ដែល​បាន​មក​ពី​ការ​លេង​កីឡា”។

 

មួយ​វិញ​ទៀត លោក សំ សម្បត្តិ ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​បញ្ជាក់​ដែរ​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​រៀបចំ​ការ​ប្រកួត​នេះ​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សមាជិក​ទាំង​អស់ ហើយ​កត្តា​នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​លោក​បង្កើត​កម្មវិធី​នេះ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​នេះ។

 

​​Manulife Champions League ​ឆ្នាំ​២០១៦ ​នេះ​នឹង​ចាប់​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​១១​ខែ​មិថុនា​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ ​ទើប​រក​ឃើញ​ជើង​ឯក៕

 

Manulife Champions ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ

 

Manulife Champions ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ

 

Manulife Champions ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ

 

Manulife Champions ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ

 

​អត្ថបទ៖ ស្រី សុវណ្ណារ៉ា