អត្ថប្រយោជន៍​ផ្នែក​វេជ្ជសាស្ត្រ​របស់​មើម​ស្ពៃ​ខ្មៅ និង​ទឹកឃ្មុំ ជាពិសេស​សម្រាប់​កូនៗ​ដែល​ក្អក​ស្ងួត និង​រលាក​ទងសួត​

​    ​មើម​ស្ពៃ​ខ្មៅ និង​ទឹកឃ្មុំ​ដើរតួ​ជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺ​ជាច្រើន​ជាពិសេស​នៅពេល​និយាយ​ដល់​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម​។ ទឹក​ដែល​បាន​ពីរ​គ្រឿងផ្សំ​ទាំងពីរ​ឧស្សាហ៍​ប្រើ​សម្រាប់​ប្រឆាំងនឹង​ក្អក​ស្ងួត​រ៉ាំរ៉ៃ ក៏ដូចជា​ប្រឆាំង​ជំងឺ​រលាក​ទងសួត ដែល​ភាគច្រើន​ណែនាំ​សម្រាប់​កុមារ ប៉ុន្តែ​មនុស្ស​ធំ​ក៏​អាច​ប្រើ​បានដែរ​។ 

អត្ថប្រយោជន៍​ផ្នែក​វេជ្ជសាស្ត្រ​របស់​មើម​ស្ពៃ​ខ្មៅ និង​ទឹកឃ្មុំ ជាពិសេស​សម្រាប់​កូនៗ​ដែល​ក្អក​ស្ងួត និង​រលាក​ទងសួត​

​    ​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ ផ្តល់​ជីវជាតិ និង​ព្យាបាល​អាកា​រៈ​ក្អក​ហើយ​នោះ វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍ ១០ ដូចខាងក្រោម​ផងដែរ​៖

​    ​១. រក្សា​សុខភាព​ថ្លើម​ឱ្យបាន​ល្អ​
​    ​២. បណ្តេញ​ជាតិពុល​ពី​រាងកាយ​
​    ​៣. ជួយ​ដោះស្រាយ​បញ្ហា​យារ​ធ្លាក់​ពោះវៀន 
​    ​៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​៥. សម្រួល​កម្រិត​អ័រម៉ូន​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​    ​៦. ជួយ​សម្រក​ទម្ងន់​
​    ​៧. ជួយ​ទប់ស្កាត់​មិនឱ្យ​កើត​ជំងឺ​សាហាវៗ​ដូចជា​មហារីក​ដោះ ក្រពេញ​ប្រូ​ស្តា​ត អូវែ មាត់ ក្រពះ និង​តម្រងនោម​
​    ​៨. ជួយ​សម្រួល​កម្រិត​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្លាំង​ចុះ​ខ្លាំង​
​    ​៩. ជួយ​ទប់ស្កាត់​ការ​ជ្រុះ​សក់ និង​ពង្រឹង​ការលូតលាស់​សក់​
​    ​១០. ជួយ​ថែ​ស្បែក​ឱ្យមាន​សុខភាព​ល្អ​។  

​    ​បញ្ជាក់​៖ ពិសា​ទឹក​មើម​ស្ពៃ​ខ្មៅ ១ ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹកឃ្មុំ​បន្តិច​រៀងរាល់ថ្ងៃ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទាំងអស់នេះ​៕