កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

ប្រហែល ៦០% នៃចំនួនបឹងអស់នៅលើពិភពលោក ស្ថិតនៅក្នុងប្រទេសកាណាដា ដែលធ្វើឲ្យប្រទេសលើដែនទ្វីបអាមេរិកខាងជើងមួយនេះមានបឹងច្រើនជាងគេបំផុត។

ពុំមានរបាយការណ៍ផ្លូវការបញ្ជាក់ពីបឹងតូចៗទេ ប៉ុន្តែបើនិយាយពីបឹងដែលមានទំហំធំជាង ៣គីឡូម៉ែត្រការ៉េ មានចំនួន ៣១ ៧៥២ បឹង។ ចំណែកឯបឹងដែលមានទំហំធំជាង ១០០គីឡូម៉ែត្រការ៉េ មានចំនួន ២៦១បឹង។ ស្ទើរតែ ៩ % នៃផ្ទៃដីរបស់ប្រទេសកាណាដា គ្របដណ្ដប់ទៅដោយទឹកសាប។

បើទោះជាមានបឹងដល់ទៅរាប់ម៉ឺនបឹងហើយក្ដី ក៏រដ្ឋាភិបាលប្រទេសកាណាដា បានចំណាយទឹកប្រាក់ជិត ២ពាន់លានដុល្លារ ដើម្បីបង្កើតបឹងសិប្បនិម្មិតត្រៀមទទួលកិច្ចប្រជុំកំពូល G8 កាលពីឆ្នាំ ២០១០៕

កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក

ប្រែសម្រួល៖ sabay (គង់ វិសាល)
ប្រភព៖ omgfacts

  • កាណាដា ជា​ប្រទេស​មាន​បឹង​ច្រើន​ជាង​គេ​លើ​លោក已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:ជីវិតនិងសង្គម
Tags: