ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

វិចិត្រករម្នាក់មកពីភាគខាងត្បូងនៃទីក្រុង Yala ប្រទេសថៃឈ្មោះ Pinid Kaewklaeye បានក្លាយជាប្រធានបទក្ដៅ បន្ទាប់ពីលោកបានដាក់លក់រូបគំនូរលើអនឡាញ ដោយកំណត់តម្លៃលក់៨៨លានបាត (ជិត២,៥លានដុល្លារ) ។

Pinid វ័យ៣៨ឆ្នាំ បាននិយាយថា គំនូរសិល្បៈទឹកប៊ិចនេះគេហៅថា “The Eye of Legend” ហើយលោកចាប់ផ្ដើមចាប់អាជីពជាអ្នកគូររូបតាំងពីអាយុ១២ឆ្នាំ បន្ទាប់ពីជួបប្រទះជាមួយនឹងមេរៀនផ្លាស់ប្ដូរជីវិត។

លើបណ្ដាញសង្គម Facebook Pinid បានសរសេរថា៖ “ខ្ញុំចាប់ផ្ដើមស្វែងយល់ពីអត្ថន័យនៃគំនូរ ពេលដែលខ្ញុំរៀននៅអនុវិទ្យាល័យ ព្រោះតែខ្ញុំធ្លាប់ជួប quote មួយដែលគេនិយាយថា ‘វាមិនមានអ្វីសំខាន់ទេ អ្វីដែលខ្ញុំយកមកតាមខ្លួនលើពិភពលោកនេះ ប៉ុន្តែជាអ្វីដែលខ្ញុំនឹងបង្ហាញវាមកក្រៅ”។

“ខ្ញុំមិនយល់អំពី quote ខាងលើទេ។ ដំបូង ខ្ញុំបានស្រាវជ្រាវអត្ថន័យរបស់វា។ ខ្ញុំបានសាកសួរមនុស្សជាច្រើននិងស្រាវជ្រាវក្នុងបណ្ណាល័យ។ បន្ទាប់មកខ្ញុំក៏បានដឹងអត្ថន័យនោះមានន័យថា ខ្ញុំត្រូវតែធ្វើរឿងអ្វីឲ្យបានច្រើននិងបង្ហាញឲ្យពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ”។ Pinid បន្ថែម។

សម្រាប់រូបមួយផ្ទាំង Pinid ត្រូវចំណាយពេលអស់៦ឆ្នាំ។ សាកសួរពីអត្ថន័យនៃគំនូរ លោកបាននិយាយថា អត្ថន័យបានរាយរាប់នៅខាងក្រោយរូប ហើយមនុស្សណាដែលទិញវា នោះគេនឹងអាចដឹងពីអត្ថន័យ។ នេះមិនមែនជាលើកទី១ឡើយដែល Pinid Kaewklaeye ដាក់លក់គំនូរថ្លៃបែបនេះទេ កាលពីឆ្នាំ១១៩៦ គេបានដាក់លក់រូបមួយផ្ទាំងតាមផ្លូវក្នុងតម្លៃ១៩លានបាត(ជាង៥០ម៉ឺនដុល្លារ)៕

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ coconuts

  • ជឿ​អត់ ​រូប​គំនូរ​ស​ខ្មៅ​​បែប​នេះ​គេ​ដាក់​ក្នុង​តម្លៃ​ជិត​២,៥​លាន​ដុល្លារ?已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:ជីវិតនិងសង្គម
Tags: