សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !

Videos


មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ សឿ សុធារ៉ា មានរូបរាងតូចស្រឡូនស្រស់ស្អាតមិនចាញ់ តារាវ័យក្មេងប៉ុន្មានឡើយ ។ មានការនិយាយថា សឿ សុធារ៉ា កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងកាល នៅ ពីក្រមុំ ទៅទៀត។ជាមួយនិងរូបរាងតូចស្រឡូននេះ តារាសម្តែង សឿ សុធារ៉ា ក៏បានចែករំលែកបទ ពិសោធន៍ ដល់ប្រិយមិត្តជានារីៗផងដែរ ។

គេនៅចាំបានថា ក្រោយពីមានកូន រូបសម្រស់របស់តារាសម្តែង សឿ សុធារ៉ា មានការធ្លាក់ចុះនិងប្រែ ប្រួលច្រើន ជាពិេសស នាងបែកសាច់ឈាមនិងមានរូបរាងធាត់ទ្រលុកទ្រលន់ខ្លាំង ដែលទម្ងន់របស់នាងឡើង ជិត៧០គីឡូក្រាម។ប៉ុន្តែចុងក្រោយនេះ គេមើលឃើញថា រូបសម្រស់សឿ សុធារ៉ា ស្រស់ស្អាតប្លែកមិនថា ទម្រង់ មុខ និង រូបរាងនោះទេ ។

សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !

នាងមានទម្រង់មុខអក្សរវី និង មានរាងតូចស្លីមស្អាត ។ ថ្មីៗនេះគេបានឃើញ សឿ សុធារ៉ា នៅផ្សារទំនើបអីុអន ជាមួយកូនស្រីក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ គេមើលឃើញ ថា នាងពិតជា ស្រស់ស្អាតជាងពីក្រមុំទៅទៀត។ប៉ុន្តែកន្លងមកមានការនិយាយថាភាពស្រស់ស្អាតរបស់ ភរិយា សាពូន មីដាដា បានមកពីការកែកុនក្រោមមុខកាំបិត ។

សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !

សឿ សុធារ៉ា បានសារភាពថា ក្រៅពីកែច្រមុះនិងចាក់ចង្ការនាងមិនបានកែកុនអ្វីផ្សេងទៀតទេ ។ គេឃើញនាងប្លែកដោយសារនាងស្គមជាងមុន។មូលហេតុដែលនាងស្រកគីឡូដោយសារនាងទទួលទានថ្នាំសម្រកនិងស្ទីម។តែនាងមិនហ៊ានប្រើប្រាស់ថ្នាំច្រើនទេខ្លាចប៉ះពាល់ដល់សុខភាព។អាចនិយាយថាបើគេ អោយលេបមួយថ្ងៃមួយគ្រាប់នាងលេបបីថ្ងៃមួយគ្រាប់។សព្វថ្ងៃ ទម្ងន់របស់សឿ សុធារ៉ា ស្រកនៅសល់ តែ ៤៧ គីឡូ ទេ ៕ ចេនី

សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !
សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !
សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !
សឿ សុធា​រ៉ា និយាយ​ពី​វិធី​ថែរក្សា​រូបរាង​ឲ្យ​ស្រ​ឡូ​ន !
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត