ស្ត្រី​អូស្ត្រាលី​ធ្លាយ​ក្រពះ​ស្លាប់​នៅ​ក្នុង​សណ្ឋាគារ​កា​សា​អង្គរ

ខេត្តសៀមរាប ៖ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ត្រូវ​បុគ្គលិក​សណ្ឋាគារ​កា​សា​អង្គរ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ជាន់​ទី​៣ បន្ទប់​លេខ​៣២៨ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ មិថុនា ២០១៦ ក្នុង​សណ្ឋាគារ​កា​សា ស្ថិត​ក្នុងភូមិ​មណ្ឌល​មួយ សង្កាត់​ថ្វាយ ដង្គំ​ក្រុង​សៀមរាប ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ SPRY SUSAN CLARA អាយុ​៦៤​ឆាំ្ន ជា​ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​បា​វិត ហើយ​ថា​ការ​ស្លាប់​របស់​ស្ត្រី​ខាងលើ បណ្តាល​មក​ពី​ប្រើ​ថ្នាំ​ទឹកនោមផ្អែម​និង​លើសឈាម​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​ធ្លាយ​ក្រពះ ។

បច្ចុប្បន្ន សាកសព​ស្ត្រី​ជនជាតិ​អូស្ត្រាលី​រូប​នេះ បាន​ត្រូវ​ក្រុមហ៊ុន​ធ្យូ​រ​និង​ស្ថាន​ទូ​ទ​អូស្ត្រាលី​សម្រេច​តម្កល់​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ប្រទេស​អូស្ត្រាលី ៕