ខាត់ ជេ​មន៍ សង្គ្រោះ​បុរស​បរទេស​ម្នាក់ ក្រោយពេល​ជួប​បញ្ហា (​មាន​វីដេអូ​)

Videos


ខាត់ ជេមន៍ ជាតារាចម្រៀងម្នាក់ដែលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ជួយដល់ជនមួយចំនួនដែលប្រឈមមុខនឹងបញ្ហាផ្សេងៗ ពោលគឺមិនដែលរើសមុខឡើយ ។ ដោយឡែកនៅពេលថ្មីៗនេះ តារាចម្រៀង ខាត់ ជេមន៍ បានរំលេចឱ្យឃើញពីសន្តានចិត្តដ៏ប្រពៃមួយទៀតហើយ ជាមួយការជួយសង្គ្រោះដល់បុរសជនជាតិប៊ែលហ្ស៊ិកម្នាក់ដែលកំពុងមានបញ្ហាដោយថវិកាមួយចំនួន ។

នៅលើទំព័រហ្វេសប៊ុករបស់លោក ខាត់ ជេមន៍ បានរំលេចឱ្យឃើញពីការជួបបុរសជាជនជាតិបរទេសម្នាក់ ក្រោយពីគាត់បានបាត់វ៉ាលិស ក្នុងនោះរួមមានប្រាក់កាសមួយចំនួនធំ និង លិខិតឆ្លងដែន ព្រមទាំរបស់របរមួយចំនួនទៀត ដោយលោក ខាត់ ជេមន៍ បានសរសេររៀបរាប់បញ្ជាក់ដូច្នេះថា”យប់មិញខ្ញុំមកពីច្រៀងបានជួបលោកម្នាក់នេះ គាត់ជាជនជាតិប៊ែលហ្ស៊ិក គាត់បានបាត់វ៉ាលិស ហើយកាបូបលុយ និង លិខិតឆ្លងដែនរបស់គាត់បាត់អស់គ្មានលុយមួយរៀលទេ អាណិតគាត់ខ្លាំងណាស់សូមបងជួយស៊ែរវីឌីអូនេះផងដើម្បីឱ្យអ្នកដែលយករបស់គាត់បានឃើញ និង យកលិខិតឆ្លងដែនមកឱ្យគាត់វិញផង លុយយកទៅចុះ ” ។

ខាត់ ជេ​មន៍ សង្គ្រោះ​បុរស​បរទេស​ម្នាក់ ក្រោយពេល​ជួប​បញ្ហា (​មាន​វីដេអូ​)

ក្នុងនោះដែរលោក ខាត់ ជេមន៍ ក៏បានបង្ហាញពីក្តីអាណិតអាសូរ និង បានផ្តល់ប្រាក់ផ្ទាល់ខ្លួនមួយចំនួនដល់បុរសជនជាតិប៊ែលហ្ស៊ិកទុកសម្រាប់ដោះទាល់មួយគ្រាផងដែរ ។ នេះជាទឹកចិត្តមួយរបស់តារាខ្មែរដែលមានសន្តានចិត្តល្អចេះជួយ និង ដឹងសុខទុក្ខពេលជួបមនុស្សកំពុងមានទុក្ខ ហើយនេះក៏មិនមែនជាលើកទីមួយសម្រាប់លោកដែរ កន្លងមកលោក ខាត់ ជេមន៍ ក៏តែងតែបង្ហាញទង្វើនេះល្អនេះផងដែរ រហូតទទួលបានការកោតសរសើរពីមហាជនទៀតផង ៕ សាកល