ជាប់​ខ្នោះ​ហើយ​លើក​នេះ ! លួងលោម​សង្សារស្រីអាយុត្រឹឹម១៣ឆ្នាំ ​មក​រួម​ភេទ​ត្រូវ​ឪពុក​ម្តាយ​នាង​តាម​ទាន់

(រាជធានី​ភ្នំពេញ) ៖ យុវជន​ម្នាក់​បាន​ទូរស័ព្ទ​លួងលោម​សង្សារ​ដែល​កំពុង​រៀន​ចូល​ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់ ត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ស្រី​តាម​ទាន់​ចាប់ខ្លួន​ភ្លាម​ៗ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​លេខ​២ នៃ​ផ្ទះសំណាក់ «​ណា​រ៉ា​វី​» តាម​បណ្ដោយ​ផ្លូវ​លេខ​៣​បេ​តេ ស្ថិត​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ហួង វណ្ណៈ អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ជា​សិស្ស ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ក្មេង​ស្រី​រង​គ្រោះ​កំពុង​រៀន ជនសង្ស័យ​ឈ​បាន​ទូរស័ព្ទ​លួងលោម​រហូត​ក្មេង​ស្រី​រង​គ្រោះ​ព្រម​មក​ជួប​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់ «​ណា​រ៉ា​វី​» បន្ទប់​លេខ​២ រួច​ក៏​បាន​រួម​រ័ក្ស​គ្នា​បាន​សម្រេច​១​លើក ។ ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​មក​ទាន់​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហួង វណ្ណៈ ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់​មាន​ដីកា​ឲ្យ​ចាប់ខ្លួន​ម្តង​រួច​មក​ហើយពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ ប៉ុន្តែ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ទើបតែ​ពេល​នេះ​ត្រូវ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ក្រោយ​នេះ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា

ជាការពិតណាស់ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឃាត់ខ្លួនយុវជនអាយុ១៧ឆ្នាំម្នាក់ ពីបទរួមភេទលើអនីតិជន បន្ទាប់ពីយុវជនសង្ស័យ ស្គាល់គ្នាជាមួយនារីរងគ្រោះ បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ហើយក៏បបួលគ្នាធ្វើសង្សារ។

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណីរួមភេទលើ អនីតិជននេះកើតហេតុថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង១៨៖០០នាទី ចំណុចផ្ទះសំណាក់បាយ័ន ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះភេទស្រី អាយុ១៤ឆ្នាំ ០៨ខែ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ សន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនល្មើស ឈ្មោះ គីម ឋានៈ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានរៀបរាប់ដំណើររឿងនេះថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានស្គាល់ជនល្មើស នៅកោះពេជ្រ ហើយបាននិយាយសាសងគ្នា សុំធ្វើជាសង្សារ ក្រោយមកធ្លាប់ជួបគ្នា នៅកោះពេជ្រ៣ដង។ លុះដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះត្រូវម្តាយស្តីបន្ទោស ហើយជនរងគ្រោះបានចេញពីផ្ទះ មករកជួបជនល្មើស ដើម្បីសុំនៅជាមួយ តែជនល្មើសឆ្លើយថា នៅផ្ទះខ្លួនមិនកើតទេ បងប្អូនដឹងរករឿង បន្ទាប់មកបានទៅរកជួលផ្ទះស្នាក់នៅ នៅក្នុងក្រុមហ៊ុន 7NG តែជួលផ្ទះមិនបាន ក៏នាំគ្នាទៅដេកផ្ទះសំណាក់ បាយ័ន ពេលដេកផ្ទះសំណាក់នោះ ជនល្មើលបានរួមភេទជាមួយ ជនរងគ្រោះបាន៣ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា លុះព្រឹកឡើងម៉ោង៦ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ជនរងគ្រោះបានបើកទូរស័ព្ទ ឪពុកក៏ទូរស័ព្ទចូលហើយ បានហៅជនរងគ្រោះ ឲ្យត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះវិញ ជនរងគ្រោះបានប្រាប់ឪពុកម្តាយ ពីដំណើរឿងទាំងអស់នេះ។ នៅវេលា ម៉ោង៥៖៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ដដែល ម្តាយជនរងគ្រោះបានមកដាក់ ពាក្យបណ្តឹងនៅអធិការដ្ឋាន នគរបាលស្រុក។ លុះនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ចុះស្រាវជ្រាវ បានហៅនាំខ្លួនជនល្មើស មកសាកសួរនៅ អធិការដ្ឋាន ក្រោយពីសាកសួរជនល្មើសបានសារភាពថា ខ្លួនពិតជាបានរួមភេទលើជន រងគ្រោះប្រាកដមែន។

បច្ចុប្ប​ន្នសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួន ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជាប់​ខ្នោះ​ហើយ​លើក​នេះ ! លួងលោម​សង្សារស្រីអាយុត្រឹឹម១៣ឆ្នាំ ​មក​រួម​ភេទ​ត្រូវ​ឪពុក​ម្តាយ​នាង​តាម​ទាន់

ជាប់​ខ្នោះ​ហើយ​លើក​នេះ ! លួងលោម​សង្សារស្រីអាយុត្រឹឹម១៣ឆ្នាំ ​មក​រួម​ភេទ​ត្រូវ​ឪពុក​ម្តាយ​នាង​តាម​ទាន់

ជាប់​ខ្នោះ​ហើយ​លើក​នេះ ! លួងលោម​សង្សារស្រីអាយុត្រឹឹម១៣ឆ្នាំ ​មក​រួម​ភេទ​ត្រូវ​ឪពុក​ម្តាយ​នាង​តាម​ទាន់

ជាប់​ខ្នោះ​ហើយ​លើក​នេះ ! លួងលោម​សង្សារស្រីអាយុត្រឹឹម១៣ឆ្នាំ ​មក​រួម​ភេទ​ត្រូវ​ឪពុក​ម្តាយ​នាង​តាម​ទាន់