យប់មិញ ! ផ្ទុះអាវុធ​៣​គ្រាប់​ផ្អើល​ពេញ​ភូមិ

ខេត្តបន្ទាយមានជ័យ ៖ ស្នូរ​ផ្ទុះអាវុធ​៣​គ្រាប់​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ដោយ​ស្មានថា​មាន​ករណី​ប្លន់​កើតឡើង​ទៀត​ហើយ ការ​ពិត​គឺជា​ការ​ផ្ទុះអាវុធ​បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​គ្រួសារ​មួយ​សោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពិ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គ្រួសារ​មួយ​បាន​ឈ្លោះប្រកែក​គ្នា ដោយ​បងប្រុស​ទី​២​បាន​វាយ​ប្អូនស្រី ព្រោះ​ខឹង​ដើរ​លេង លុះ​បង​ទី​១​សួរនាំ​រឿង​វាយ​ប្អូន​ក៏​ផ្ទុះ​ជា​ជម្លោះ​ឡើង​រហូត​វាយតប់​គ្នា ធ្វើ​ឲ្យ​បង​ទី​១​រង​បួស​បែក​បបូរមាត់ ។ ដំបូង​ការ​ឈ្លោះ​ប្រ​កែប​គ្នា​នោះ​ត្រូវ​អ្នកស្រុក​ឃាត់​បំបែក​បាន​ហើយ ប៉ុន្តែ​ដោយសារ​ការ​ស្រែក​ជេរ​ដៀមដាម​ដាក់​គ្នា​ចេះ​បន្ត​កើតឡើង ហើយ​មានការ​គប់​ដុំ​ថ្ម​ដាក់​គ្នា ទើប​មានការ​ផ្ទុះអាវុធ​រហូត​៣​គ្រាប់ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ស្មានថា​ជា​ករណី​បាញ់​ប្លន់ ។

ប្រភព​បន្ត​ថា​បង​ទី​១​នោះ​ឈ្មោះ រ៉​ន ភេទ​ប្រុស អាយុ​ជិត​៣០​ឆ្នាំ ជា​កម្មករ​នៅ​ហាង​លក់​ទូរស័ព្ទ​ដ៏​ធំ​មួយ​ជាប់​ផ្សារ​ថ្មី​ប៉ោយ​ប៉ែ​ត ឯ​បង​ទី​២​ឈ្មោះ រ៉េ​ត ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ និង​ប្អូនស្រី​ដែល​ត្រូវ​បងប្រុស​វាយ​នោះ​ឈ្មោះ ស្រី​ម៉ៅ អាយុ​ជាង​២០​ឆ្នាំ ជា​បុ​គ្គ​លិក​កាស៊ីណូ​ផ្កាយ​៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​រក​ឃើញ​សំបក​អាវុធ​ខ្លី​១ ហើយ​បាន​ហៅ​បុរស​ម្នាក់​ក្នុង​ហេតុការណ៍​យក​ទៅ​សួរនាំ​ផង​ដែរ ។

មតិ​ប្រជាពលរដ្ឋ​លើក​ឡើងជា​ច​ម្ង​ល់​ថា គ្រួសារ​មួយ​នេះ​ក្រីក្រ ធ្វើ​ជា​កម្មករ​គេ​ទេ ហេតុ​អ្វី​ក៏​មាន​អាវុធ​យក​ទៅ​បាញ់បោះ​សេរី​បែប​នេះ ? សមត្ថកិច្ច​គួរតែ​វែកមុខ​រក​ម្ចាស់​អាវុធ​ឲ្យ​ឃើញ តើ​ជា​របស់​អ្នក​ណា?

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ សេចក្តីរាយការណ៍ឲ្យដឹងថា មានការបង្រ្កាបបទល្មើសដឹកឈើមួយករណី ពីសំណាក់ក្រុមមន្រ្តីអាវុធហត្ថក្រុងក្រចេះ។ ក្រោយពីមានការចាប់ឃាត់មន្រ្តីអាវុធហត្ថបាននាំយក គោយន្តចំនួន២គ្រឿង ដែលមានផ្ទុកឈើគ្រឿងផ្ទះជាងកន្លះមែត្រគូប មករក្សាទុកនៅទីបញ្ជាការ។

ក្រោយភ្លាមៗប្រជាពលរដ្ឋជាម្ចាស់ គោយន្តដឹកឈើទាំងពីរគ្រឿង បានព្យាយាមចូលទៅសម្របសម្រួល យកគោយន្តមកវិញ តែត្រូវទទួលការគំរាមពីលោកមេបញ្ជាការក្រុង ដោយលោកគំរាមនឹងវាយខ្នោះ ប្រសិនបើនៅតែមានការចេញចូលក្នុងទីបញ្ជាការ។ មិនទាន់បានប៉ុន្មាននាទីផង សំឡេងផ្ទុះអាវុធដោយកាំភ្លើង AK ជាការបាញ់ឡើងលើរបស់លោកមេបញ្ជាការ បានបន្លឺឡើងលាន់ឮ ផ្អើលអ្នកស្រុក ពិសេសម្ចាស់គោយន្ត រត់បាតជើងសព្រាត។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រាប់ទាំងករណីលើកនេះទៀត ជាការបាញ់លើកទី២ហើយ របស់មេប៉េអឹមក្រុងក្រចេះ ដោយកាលពីចុងខែមេសា កន្លងទៅមេប៉េអឹមរូបនេះ ក៏ធ្លាប់បាញ់គំរាមជាច្រើនគ្រាប់ ទៅលើក្រុមអ្នករកស៊ីដឹកជន្លង់ម្រេច នៅចំនុនខ្លារស្ទុះ សង្កាត់អូរឬស្សី ក្រុងក្រចេះ ក៏បណ្តាលឲ្យមានការភ្ញាក់ផ្អើលដូចគ្នា។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យប់មិញ ! ផ្ទុះអាវុធ​៣​គ្រាប់​ផ្អើល​ពេញ​ភូមិ

យប់មិញ ! ផ្ទុះអាវុធ​៣​គ្រាប់​ផ្អើល​ពេញ​ភូមិ