បម្រាម​រយៈពេល​2​ឆ្នាំ​ជា​រឿង​មិន​ងាយស្រួល​សម្រាប់​Sharapova​ក្នុង​ការ​វិល​ត្រឡប់​ចូល​ទីលាន​ប្រកួត​ជា​ថ្មី

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ផ្សាយ​ថា សហព័ន្ធ​វាយ​កូន​បាល់​អន្តរជាតិ​(ITF) បាន​សម្រេចចិត្ត​ពិន័យ​នាង Maria  Sharapova អតីត​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១​នៅ​លើ​ពិភពលោក​ជនជាតិ​រុ​ស្ស៊ី​រយៈពេល​២​ឆ្នាំ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ នាង​Martina Navratilova អតីត​កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​អា​មេ​រិ​ក បាន​សម្ដែង​ការ​យល់​ឃើញ​តាម​ប្រព័ន្ធ​Facebook ថា ករណី​ដែល​Maria Sharapova ត្រូវ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ដាក់​បម្រាម​រយៈពេល​២​ឆ្នាំ ដោយសារ​មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សារធាតុ​ប៉ូវ​កម្លាំង កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​មក គឺជា​រឿង​លំបាក​មួយ​សម្រាប់​សាមីខ្លួន​ក្នុង​ការ​វិល​ត្រឡប់​ចូល​ប្រកួត​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ ៕