អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អីុ​រ៉​ង់​ស្លៀកខោ​ពណ៌​លឿង​ដូច​រូប​គំនូរជីវចល​ត្រូវ​សហព័ន្ធ​ពិន័យ​ហាម​ចូល​លេង​6​ខែ

កីឡាករ​Sosha Makani អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អីុ​រ៉​ង់​ត្រូវ​ពិន័យ​មិន​ឱ្យ​ចូល​លេង​រយៈពេល​៦​ខែ​ពី​បទ​ស្លៀកខោ​ពណ៌​លឿង​ធ្វើ​ឱ្យ​មានការ​រិះគន់​ថា ដូច​តួ​គំនូរជីវចល​«Sponge Bob» ។

រូបថត​ខាងលើ បាន​បង្ហាញ​ក្នុង​វេ​ប​សាយ​ដោយ​កីឡាករ​Sosha Makani ស្លៀកខោ​ពណ៌​លឿង​ស្រ​ដៀង​តួឯក​គំនូរជីវចល ឈរ​ក្បែរ​អ្នកគាំទ្រ​បាល់ទាត់​ពាក់អាវ​ក្លិប​Real Madrid ដោយ​ឥរិយាបថ​ខាងលើ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ដាក់​បម្រាម ។ ទោស​បម្រាម​ខាងលើ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​ទៅ​ឧទ្ធរណ៍  ៕