អាល្លឺម៉ង់ ​មិន​ដែល​ចាញ់​អ៊ុយក្រែន​ ចាំ​មើល​យប់​នេះ​មិច​វិញ?

ក្រុម​ខ្លាំង​ម្ចាស់​ជើង​​ឯក​ World Cup 2014 អាល្លឺម៉ង់​ ​នឹង​ត្រូវ​​ប៉ះ​ក្រុម​​អ៊ុយក្រែន​ ​ក្នុង​ការ​ប្រកួត​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ពូល​ C នៅ​កីឡដ្ឋាន​ Stade Pierre-Mauroy ទីក្រុង​ Lille ​នា​វេលា​ម៉ោង​០២:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

អាល្លឺម៉ង់ ​មិន​ដែល​ចាញ់​អ៊ុយក្រែន​ ចាំ​មើល​យប់​នេះ​មិច​វិញ?

ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់

 

អាល្លឺម៉ង់​ ​ជា​ក្រុម​មួយ​​ដែល​គេ​យល់​ឃើញ​ថា អាច​នឹង​​មាន​​លទ្ធផល​ភាព​ខ្ពស់ ឈាន​ដល់​ការ​​លើក​ពាន​ Euro ឆ្នាំ​នេះ ​រីឯ​អ៊ុយក្រែន​វិញ ​ពុំ​សូវ​មាន​បទពិសោធន៍​ច្រើន​ទេ នៅ​​ព្រឹត្តិការណ៍​ធំ​មួយ​នេះ​ ហើយ​ក៏​​មិន​ដែល​មាន​ប្រវត្តិ​ឈ្នះ​អាល្លឺម៉ង់​​ដែរ។

 

សម្ដី​​គ្រូ​បង្វឹក៖

 

អាល្លឺម៉ង់ ​មិន​ដែល​ចាញ់​អ៊ុយក្រែន​ ចាំ​មើល​យប់​នេះ​មិច​វិញ?

 

Joachim Low ​​​គ្រូ​បង្វឹក​អាល្លឺម៉ង់៖ “អ៊ុយក្រែន​ ជា​ក្រុម​ដែល​មាន​កីឡាករ​កាយ​សម្បទា​​រឹងមាំ​ណាស់ និង​មាន​ស្លាប​លឿនៗ ដែល​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ពេល​ពួកគេ​វាយ​លុក។ ពួកគេ​អាច​រត់​ពេញ​កម្លាំង​៩០​នាទី។ ប៉ុន្តែ​បើ​យើង​អាច​ប្រុង​ប្រយ័ត្ន ដោយ​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ច្រើន​ជាង​​ ​យើង​នឹង​អាច​យក​ឈ្នះ​ពួកគេ”។

 

អាល្លឺម៉ង់ ​មិន​ដែល​ចាញ់​អ៊ុយក្រែន​ ចាំ​មើល​យប់​នេះ​មិច​វិញ?

 

Mykhailo Fomenko គ្រូ​បង្វឹក​អ៊ុយក្រែន៖ “អាល្លឺម៉ង់ ​ជា​ក្រុម​ជើង​ឯក​ពិភពលោក ហើយ​ពួកគេ​ខក​ខាន​ឈ្នះ​ពាន​ Euro ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​ពួកគេ​ប្រាកដ​ជា​ស្រេកឃ្លាន​ជ័យ​ជម្នះ​ខ្លាំង។ ខ្ញុំ​ទទួល​ស្គាល់​ថា អាល្លឺម៉ង់ អាច​លេង​បាន​ដូច​ម៉ាស៊ីន ​ហើយ​យើង​ទាំង​អស់​គ្នា ក៏​ដឹង​ច្បាស់​ហើយ​ដែរ​ថា វា​ប្រាកដ​ជា​ការ​ប្រកួត​ដ៏​លំបាក​បំផុត​មួយ”។

 

ជើង​កីឡាករ៖

 

អាល្លឺម៉ង់ ​មិន​ដែល​ចាញ់​អ៊ុយក្រែន​ ចាំ​មើល​យប់​នេះ​មិច​វិញ?

 

​អាល្លឺម៉ង់ ​​មាន​បញ្ហា​កីឡាករ​ម្នាក់​គឺ ខ្សែ​ការពារ​ Mats Hummels ​ដែល​របួស​កំភួន​ជើង ប៉ុន្តែ​គ្រូ​បង្វឹក​ Joachim Low ​នឹង​ពិនិត្យ​ឲ្យ​ច្បាស់​លាស់​ម្ដង​ទៀត​ ដើម្បី​សម្រេច​ថា ​រូប​គេ​ចូល​លេង​​បាន​ឬ​អត់។ ១១​នាក់​ដំបូង​​របស់​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ អាច​ជា៖ Neuer; Höwedes, Mustafi, Boateng, Hector; Kroos, Khedira; Müller, Özil, Draxler; Gomez។

 

អាល្លឺម៉ង់ ​មិន​ដែល​ចាញ់​អ៊ុយក្រែន​ ចាំ​មើល​យប់​នេះ​មិច​វិញ?

 

រីឯ​ក្រុម​អ៊ុយក្រែន​ ​ពុំ​មាន​បញ្ហា​កីឡាករ​ណា​ម្នាក់​ទេ ពោល​​គឺ​ពេញ​ជើង​ល្អ​ណាស់។ ដូច្នេះ​១១​នាក់​​ដំបូង​របស់​ពួកគេ​ អាច​ជា៖ Pyatov; Fedetskiy, Khacheridi, Rakitskiy, Shevchuk; Stepanenko, Sydorchuk, Garmash; Yarmolenko, Konoplyanka; Zozulya។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– ជួប​គ្នា​៥​ដង អាល្លឺម៉ង់​មិន​ដែល​ចាញ់​អ៊ុយក្រែន​ទេ (ឈ្នះ​២ ស្មើ​៣)។

– នេះ​ជា​លើក​ទី​១២ សម្រាប់​អាល្លឺម៉ង់ ដែល​ឡើង​លេង​ Euro ​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់។ ក្នុង​នោះ​ឈ្នះ​ពាន​បាន​៣​ដង (១៩៧២, ១៩៨០, ១៩៩៦) ឈ្នះ​ច្រើន​ជាង​គេ​ស្មើ​ជាមួយ​អេស្ប៉ាញ​ ៣​ដង​ដូច​គ្នា (១៩៦៤, ២០០៨, ២០១២)។

– អាល្លឺម៉ង់ មិន​ដែល​ចាញ់​នៅ​ប្រកួត​ដំបូង​ Euro ទេ (ឈ្នះ​៦ ស្មើ​៥)។

– នេះ​ជា​ការ​​បង្ហាញ​ខ្លួន​លើក​ទី​២ នៅ​ Euro សម្រាប់​អ៊ុយក្រែន ប៉ុន្តែ​ជា​លើក​ទី​១ ដែល​ពួកគេ​​​អាច​ឆ្លង​វគ្គ​ជម្រុះ​​ ជាប់​ដល់​ Euro នេះ​ ព្រោះ​កាល​ឆ្នាំ​២០១២ ពួកគេ​ជា​ម្ចាស់​ផ្ទះ​ស្រាប់។

 

ព្យាករ​គូ​នេះ​គឺ៖ អាល្លឺម៉ង់ ១-០ អ៊ុយក្រែន , ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

* យប់​នេះ​​ក៏​មាន​ការ​ប្រកួត​២​គូ​ទៀត​គឺ៖ ទួរគី ប៉ះ​ក្រូអាត នៅ​ពូល​ D ​វេលា​ម៉ោង​០៨:០០​នាទី​យប់ ខណៈ​ដែល​​នៅ​ពូល​ C ប៉ូឡូញ ​ត្រូវ​ប៉ះ​​អៀរឡង់​ខាង​ជើង​ នា​ម៉ោង​១១:០០​នាទី​យប់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA