​ជំងឺ​ទាច​ទឹក គេ​ព្យាបាល​បែប​ណា​ទៅ​? អាច​ព្យាបាល​ជា​អត់​?

​ជំងឺ​ទាច​ទឹក គេ​ព្យាបាល​បែប​ណា​ទៅ​? អាច​ព្យាបាល​ជា​អត់​?


​ជំងឺ​ទាច​ទឹក គេ​ព្យាបាល​បែប​ណា​ទៅ​? អាច​ព្យាបាល​ជា​អត់​?

​សូម​កំណត់​ការ​ញ៉ាំ​ជាតិ​ប្រៃ (​សូ​ដ្យូ​ម​) ឲ្យបាន​ទាប​ជាង ២,០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ នៅក្នុង​របប​អាហារ​របស់​អ្នក​។ នេះ​គឺជា​ជំ​ហ៊ាន ដ៏​មាន​សារៈសំខាន់​បំផុត ក្នុង​ការព្យាបាល​ជំងឺ​ទាច​ទឹក​។ ការពិគ្រោះ​យោបល់ ជាមួយ​អ្នកជំនាញ​ខាង​ចំណីអាហារ គឺជា​រឿង​ចាំបាច់ ពីព្រោះ ខ្លួន​អ្នក​ផ្ទាល់ ពិតជា​ពិបាក ក្នុង​ការកំណត់​ថា ចំណីអាហា​រណា ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​នោះទេ​។​

​ជារឿយៗ គ្រូពេទ្យ​តែង​ចេញ​វេជ្ជបញ្ជា ឲ្យ​អ្នកជំងឺ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម ដើម្បី​ព្យាបាល​ជំងឺ​ទាច​ទឹក ប៉ុន្តែ ថ្នាំ​ទាំង​នោះ ក៏​អាច​ធ្វើឲ្យមាន អតុល្យភាព​អេឡិចត្រូ​លីត្រ ក្នុង​រាងកាយ​របស់​អ្នក​ដែរ (​ជាពិសេស សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូម​)​។ ក្រៅពីនេះ វា​អាច​ប៉ះពាល់ ដល់​តួនាទី​តម្រងនោម​ផងដែរ​។​

​ក្នុង​ករណី​ធ្ងន់ធ្ងរ ការព្យាបាល​អាច​មាន​ដូចជា ៖
​បូមទឹក​ចេញ ៖ ពេលខ្លះ ជាតិ​ទឹក​បន្ត​កើន​ឡើង​នៅក្នុង​ពោះ ទោះបីជា​អ្នក​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​និង​តម​ការ​ញ៉ាំ​ប្រៃ​ហើយ​ក៏​ដោយ​។ ក្នុងករណីនេះ អ្នកជំងឺ​ត្រូវតែ​ព្យាបាល​ដោយ​ការ បូមទឹក​ដែល​លើស​នោះ​ចេញ​។​

​ការវះកាត់ ៖ គេ​នឹង​វះ​ដាក់​បំពង់​វេជ្ជសាស្ត្រ​មួយ ដែល​គេ​ហៅថា shunt នៅ​ចន្លោះ​រវាង​សរសៃ​វ៉ែន​ចំបង (portal vein) និង​សរសៃ​វ៉ែន​តូចៗ​ផ្សេងទៀត​។ គ្រូពេទ្យ​អាច​ដាក់​វា​ទៅក្នុង​ថ្លើម ដើម្បី​បន្ថយ​សម្ពាធ portal hypertension និង​កាត់បន្ថយ​បញ្ហា​ទាច​ទឹក​។ ពេល​ចរន្តឈាម រត់​បាន​ធម្មតា​វិញ​ហើយ សរីរាង្គ​ទាំងមូល នឹង​ចាប់ផ្តើម​ធ្វើការ​ជា​ប្រក្រតី​។​

​វះកាត់​ប្តូរ​ថ្លើម ៖ នេះ​ជា​ដំណោះស្រាយ​ចុងក្រោយ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ខូច​ថ្លើម​ធ្ងន់ធ្ងរ​។​

​ជារឿយៗ ការព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ វា​ក៏​អាច​ស្រ័យ​ទៅ​លើ​ស្ថានភាព ភាព​ធ្ងន់ធ្ងរ និង​សុខភាព​អ្នកជំងឺ​ផ្ទាល់​ដែរ ជាពិសេស បើ​អ្នកជំងឺ​ខូច​ថ្លើម​ធ្ងន់ធ្ងរ នោះ​ក្តី​សង្ឃឹម ក៏​តិច​ទៅ​តាម​នោះ​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។