សារធាតុ ៤ យ៉ាង​ពី​ស្រ្បាយ​បាញ់​បំបាត់​ក្លិន​ខ្លួន​ធ្វើឱ្យប៉ះពាល់​សុខភាព​

Videos


ស្ព្រាយបំបាត់ក្លិនខ្លួន និង ស្ព្រាយបំបាត់មេរោគ គឺជាគ្រឿងសំអាងមួយដែលយើងតែងប្រើប្រាស់ជាញឹកញាប់ក្នុងការបំបាត់ក្លិនមិនល្អពីរាងកាយ ។ បើទោះជាវាអាចជួយបំបាត់ក្លិនខ្លួនបានច្រើនប៉ុណ្ណាក្តី តើអ្នកដឹងទេថា វាអាចប៉ះពាល់ដល់សុខភាពអ្នកបានកម្រិតណាដែរឬទេ ?

មនុស្សមួយចំនួនពិតជាមិនបានដឹងពីផលប៉ះពាល់ពីស្រ្បាយបាញ់ក្លិនខ្លួននេះទេ ។ ក្នុងស្ប្រាយទាំងនះមានផ្ទុកសារធាតុគីមីជាច្រើនដែលវាមានឥទ្ធិពលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ សារធាតុគីមីទាំងនោះ យើងសូមលើកយកមករៀបរាប់ ព្រមទាំងមុខងាររបស់វានីមួយៗដូចខាថក្រោម ៖

១ – សារធាតុទ្រីកូសាន
គឺជាសារធាតុប្រឆាំងនឹងមេរោគមីក្រុប និង មេរោគផ្សិតផ្សេងៗ ក្រៅពីនេះវាក៏អាចសម្លាប់ទាំងបាក់តេរីល្អផង និង មិនល្អផង ។ តាមការសិក្សាមួយចំនួនបានឱ្យដឹងថា សារធាតុនេះអាចបង្ករឱ្យកើតជាជំងឺមហារីកបាន ។ បច្ចុប្បន្ននេះសារធាតុទ្រីកូសាន កំពុងស្ថិតក្រោមការតាមដាន និង ត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអង្គការពិនិត្យគុណភាពអាហារ និង ថ្នាំ ( FDA ) ។

២ – សារធាតុប្រូពីឡែនគ្លីកុល ( Propylene Glycol )
សារធាតុនេះជួយរក្សាសំណើមនៃសារធាតុទឹក និង ក្លិនមិនឱ្យឆាប់ហួតអស់ ។ ហើយបើតាមចំណាត់ថ្នាក់ពី FDA សារធាតុនេះអាចប៉ះពាល់ដល់សុខភាពថ្លើម និង ធ្វើឱ្យខូចតម្រងនោម ប្រសិនបើអ្នកស្រូបចូលក្នុងច្រមុះក្នុងបរិមាណច្រើន និង ជារៀងរាល់ថ្ងៃ ។

៣ – សារធាតុប៉ារ៉ាប៊ីន ( Parabens )
ទាំងទឹកអប់ ស្ព្រាយបំបាត់ក្លិន និង គ្រឿងសំអាងមួយចំនួន មានផ្ទុកសារធាតុនេះដូចគ្នា ដែលវាអាចជះឥទ្ធិពលដល់បម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ ។

៤ – សារធាតុអាលុយមីញ៉ូម
សារធាតុនេះមានសមត្ថភាពជួយបិទរន្ធក្រញេញញើស និង ធ្វើឱ្យក្លៀកស្ងួត ប៉ុន្តែវានឹងបង្ករ និង បន្សល់ស្នាមប្រឡាក់ពណ៌លឿងត្រង់នោះទៅលើសម្លៀកបំពាក់ ។ សារធាតុនេះមានជាប់ទាក់ទងនឹងជំងឺមហារីកសួត និង ជំងឺបាត់បង់ការចងចាំ ៕

                                                                                                          សុផល