លេចលឺដំណឹងមកថា បើ Real Madrid ចង់បាន Pogba ពី Juventus ទាល់តែចំណាយ ១២០លានអឺរ៉ូ និងកីឡាករ Toni Kroos មួយទៀត (មានវីដេអូ)

អឺុរ៉ុប៖ ទោះបីជាការប្រកួតបាល់ទាត់ ពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 កំពុងដំណើរការក្តី ក៏រឿងរ៉ាវជុំវិញការដោះដូរកីឡាករ នៅតែបន្ត មិនថានៅតំបន់អឺរ៉ុប ឬនៅទីណាក្តី។

ជាក់ស្តែងមានពាក្យចចាមរ៉ាមមួយលើកឡើងថា Real Madrid កំពុងតែគ្រោងទិញយកកីឡាករ Paul Pogba ពីក្លិប Juventus ដែលកីឡាករ Pogba រូបនេះគឺជាខ្សែបំរើដ៏ឆ្នើមមួយរូបរបស់ក្លិប ហើយបានជួយឲ្យ Juventus ឈ្នះពានច្រើនលើកទៀតផង ដែលធ្វើឲ្យ Real មានការចាប់អារម្មណ៍ខ្លាំងបែបនេះ។

ប្រភពបន្តឲ្យដឹងថា Juventus ក៏មិនព្រមឲ្យកីឡាករល្អរបស់ខ្លួនទៅងាយៗដែរ ដោយក្លិបបានដាក់សំណើរមួយថា បើ Real ចង់បាន Pogba នោះ ត្រូវហ៊ានចំណាយលុយ ១២០ លានអឺរ៉ូ (១៣៥ លានដុល្លារអាមេរិក) ហើយត្រូវថែមឲ្យកីឡាករ Toni Kross ម្នាក់ទៀត ទើបក្លិបយល់ព្រម។ 

Pogba ជាកីឡាករល្អមួយរូប ដូច្នេះហើយ Juventus មិនចង់របូត ឬបាត់បង់នូវកីឡាកររូបនេះ ទៅក្លិបផ្សេងៗនោះទេ រឹតតែមិនចង់ឲ្យក្លិបដ៏ទៃទិញទៅក្នុងតម្លៃថោក ឬមិនសាកសមសមត្ថភាពរបស់គាត់ដែរ។

ចំនែកឯមូលហេតុដែល Juventus ចង់ឲ្យ Real ថែមនូវ Toni Kroos មួយទៀតនោះ ព្រោះក្លិបគិតថា ប្រសិនជាបាត់បង់ Pogba ទៅ Kroos គឺជាកីឡាករម្នាក់គត់ដែលអាចជំនួស ហើយសាកសមលេងក្នុងតំណែងរបស់ Pogba បាន។ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត