គម្លាត​នៃ​ការ​យក​កូន ប៉ុន្មាន​ឆ្នាំ​ទើប​ល្អ​?

គម្លាត​នៃ​ការ​យក​កូន ប៉ុន្មាន​ឆ្នាំ​ទើប​ល្អ​?


គម្លាត​នៃ​ការ​យក​កូន ប៉ុន្មាន​ឆ្នាំ​ទើប​ល្អ​?

​ប្តី​ប្រពន្ធ​មួយ​ចំនួន តែង​មាន​ការព្រួយបារម្ភ អំពី​គម្លាត​នៃ​ការ​យក​កូន ប៉ុន្តែ ជា​ការពិតទៅ វា​គ្មាន​អ្វី​ខុសឆ្គង ត្រឹមត្រូវ ឬ​មិន​ត្រូវ​នោះទេ វ​រវាង​ចន្លោះ​ពី​កូន​ទី​មួយ ទៅ​កូន​ទី​ពីរ​នោះ​។ ទោះបីជា​រយៈ​វែង ឬ​ខ្លី អ្នក​ក៏​ត្រូវការ​ពេលវេលា​មួយ​ចំនួន ដើម្បី​សម្រប និង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​មើលថែ​កូន​។​

​ជា​ការពិត កត្តា​ផ្សេងៗ​ដូចជា ភេទ អត្ត​ច​រឹត ឬ​របៀប​ចិញ្ចឹម ក៏​អាច​ប៉ះពាល់ ដល់​ការសម្រេចចិត្ត និង​អារម្មណ៍​នៃ​ការចង់បាន​កូន​របស់​អ្នក​ផងដែរ​។​

​ឧទាហរណ៍ បើ​កូន​អ្នក​រពឹស ពិបាក​ចិញ្ចឹម ឆាប់​ឈឺ ច្បាស់​ណាស់ អ្នក​ប្រហែលជា​មិន​ចង់ ឆាប់​មានកូន​ទៀត​នោះ​ទេ​។ យ៉ាងណាមិញ គ្រប់​ការសម្រេចចិត្ត​ទាំងអស់ តែងតែ​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​មក​ជាមួយ​។ ហេតុ​អ្វី​ទៅ​?

​រយៈពេល​ខ្លី​
​បើ​អ្នក​ទុក​រយៈពេល​ខ្លី មានន័យ​ថា ឆាប់​យក​កូន​មួយ​ទៀត អ្នក​ប្រហែលជា​មិនទាន់​ស្រួល​ខ្លូន ឬ​ភ្លេច​វិធី​ការប្តូរ​ខោ​ទឹកនោម​នៅឡើយ​នោះទេ​។ អ្នក​ក៏​ប្រហែលជា​គ្មាន​ពេល​ផ្អែមល្ហែម និង​មាន​ពេល​គ្រប់គ្រាន់ សម្រាប់​លំហែរ​អារម្មណ៍​ដែរ​។ ប៉ុន្តែ ក្នុងករណីនេះ កូន​របស់​អ្នក​នឹងមាន​អាយុ​ប្រហែល​គ្នា ដូច្នេះ ការចិញ្ចឹម​ក៏​មាន​ភាពងាយស្រួល ហើយ​ពួកគេ​ក៏​អាច​លេង​ជាមួយគ្នា និង​មិន​មាន​ភាព​ឯកោ​ដែរ​។​

​រយៈពេល​វែង​
​ចំពោះ​ករណី​នេះ​វិញ ប្តី​ប្រពន្ធ​អ្នក​ទាំង​ពីរ ប្រហែលជា​មាន​ពេល​ទៅ​វិស្សមកាល នៅ​ក្រៅប្រទេស ឬ​មាន​ពេល​ច្រើន​នៅ​ជាមួយគ្នា​។ ហើយ​កូន​បង ក៏​អាច​ជួយ​មើលថែ​កូន​ប្អូន​បាន​ផង​ដែរ ខណៈពេល​ដែល​គេ​ធំ ចេះ​គិត និង​ចេះ​អត់ទ្រាំ ក្នុង​ការជួយ​សម្រាលទុក្ខ​ធុរៈ​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។