ក្អក ហើយ​ហត់ ជា​សញ្ញា​ព្រមាន នៃ​ជំងឺ​រលាក​សួត ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​

ក្អក ហើយ​ហត់ ជា​សញ្ញា​ព្រមាន នៃ​ជំងឺ​រលាក​សួត ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​


ក្អក ហើយ​ហត់ ជា​សញ្ញា​ព្រមាន នៃ​ជំងឺ​រលាក​សួត ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​

​ជំងឺ​រលាក​សួត គឺជា​អ្វី​?
​វា​ជា​ការឆ្លង​មេរោគ ទៅលើ​សួត​ម្ខាង ឬ​ទាំង​សងខាង ដោយសារតែ បាក់តេរី វីរុស និង​ធូលី​ដី​ជា​ដើម​។​

​ជំងឺ​រលាក​សួត អាច​បណ្តាល​ឲ្យ​ហើម​ផ្លូវដង្ហើម ដែល​ជាហេតុ​នាំឲ្យ ថង់​សួត​ពោរពេញ​ទៅដោយ​ជាតិ​រំអិល និង​ជាតិ​ទឹក​។ វា​ជា​កត្តា​ដែល​នាំឲ្យ មានកា​ររ​រាំង​ដល់​ការនាំ អុកស៊ីសែន​ទៅកាន់​ឈាម​។​ ​ជំងឺ​នេះ ពិតជា​អាច​ធ្ងន់ធ្ងរ ចំពោះ​មនុស្ស​ចាស់ និង​ក្មេង​តូចៗ​។​

​រោគសញ្ញា​
​រោគសញ្ញា​អាស្រ័យទៅលើ មូលហេតុ​ដែល​នាំ​រលាក​សួត ព្រម​ទាំង​កត្តា​អាយុ​ផងដែរ​។ ជាធម្មតា រោគសញ្ញា​នៃ​ការ​រលាក ដែល​បណ្តាល​មក​ពី​បាក់តេរី ច្រើន​តែ​ឆាប់រហ័ស ជាង​ការ​រលាក​ដោយសារ​វីរុស​។ យ៉ាងណាមិញ សូម​ប្រយ័ត្ន​នូវ​រោគសញ្ញា​ព្រមាន ហើយ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ប្រសិន​បើ​កូន​របស់​អ្នក ៖
•​    ​គ្រុនក្តៅ​ខ្លាំង​
•​    ​ពិបាក​ដកដង្ហើម​
•​    ​ឈឺ​ពោះ ក្រោម​ឆ្អឹងជំនី​
•​    ​ញ៉ាំ​បាយ​មិនបាន​
•​    ​ក្អក​
•​    ​មិន​ស្រួលខ្លួន ហើយ​យំ​ជាប់​
•​    ​ស្លេក​ដៃជើង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។