បរិភោគ​ជាតិ​ប្រៃ​ច្រើន ប៉ះពាល់​អ្វីខ្លះ​ដល់​រាងកាយ ?

Videos


តើអ្នកមានទម្លាប់បន្ថែមអំបិលក្នុងម្ហូបដែរទេ ? ប្រសិនបើដូច្នេះមែនអ្នកគួរបញ្ឈប់ទម្លាប់នេះចោលទៅ ពីព្រោះការបរិភោគអាហារដែលមានរសជាតិប្រៃខ្លាំង គឺមិនល្អសម្រាប់សុខភាពអ្នកនោះទេ ។

ពិតហើយអំបិល គឺជាគ្រឿងផ្សំមួយដ៏ប្រសើរជួយបង្កើនរសជាតិអាហារ ជួយសម្រួលប្រព័ន្ធរំលាយអាហារ និង ជួយស្រូបយកអាហារូបត្ថម្ភទៅចិញ្ចឹមរាងកាយបានប្រសើរផងដែរ ។ ប៉ុន្តែអ្នកគួរកំណត់បរិមាណជាតិប្រៃឱ្យសមល្មមទើបជាការប្រសើរ ។ ខាងក្រោមនេះជាគុណវិបត្តិនៃការបរិភោគអាហារដែលមានជាតិប្រៃច្រើន ៖

១ – ឡើងសំពាធឈាមខ្ពស់
ការបរិភោគអាហារប្រៃពេកវានឹងបង្កើនអត្រាប្រឈមឈានទៅកើតបញ្ហាសំពាធឈាមឡើងខ្ពស់ ធ្វើឱ្យអារម្មណ៍តានតឹង និង មិនស្រណុកក្នុងខ្លួន ។ បើអ្នកជាមនុស្សមានវ័យចំណាស់បន្តិចនឹងកើតមានបញ្ហាសំពាធឈាមនោះ អ្នកមិនគួរបរិភោគអាហារដែលមានជាតិប្រៃច្រើនពេកនោះទេ ។

២ – ជំងឺបេះដូង
ដូចទៅនឹងចំណុចទី ១ ខាងលើដែរ ការបរិភោគជាតិប្រៃពេកមិនត្រឹមតែបង្ករការកើនឡើងនូវសំពាធឈាមប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង និង ឈានទៅកើតជំងឺបេះដូងនៅពេលឈានដល់វ័យចំណាស់បន្តិចថែមទៀតផង ។

៣ – កង្វះជាតិទឹក
តើអ្នកមានអារម្មណ៍ថា មានពេលខ្លះអ្នកមានអាការៈស្រែកទឹកដែរទេ ? ពិតហើយអាការៈបែបនេះ គឺបណ្តាលមកពីអ្នកបរិភោគអាហារមានជាតិប្រៃច្រើនពេក ព្រោះជាតិប្រៃច្រើនវាធ្វើឱ្យរាងកាយត្រូវការជាតិទឹកបន្ថែម ។

៤ – ដក់ជាតិទឹកក្នុងរាងកាយ
ក្រៅពីកង្វះជាតិទឹកហើយនោះ វាក៏នឹងបង្ករឱ្យជាតិទឹកដក់នៅក្នុងរាងកាយច្រើនលើកកម្រិតនៅពេលអ្នកផឹកទឹកដើម្បីបង្គ្រប់ជាតិទឹកនោះ ហើយទឹកទាំងនោះនៅពេលវាធ្វើមុខងារលាងសំអាតជាតិប្រៃចេញពីរាងកាយ វានឹងធ្វើឱ្យបរិវេណខ្លះក្នុងរាងកាយខូចមុខងារចម្រោះជាតិទឹក ជាលទ្ធផលវានឹងបណ្តាលឱ្យឡើងហើមតឹង និង ឈឺចាប់ខ្លះៗ ជាពិសេសនៅតាមប្រអប់ដៃ ជើង និង កែងជើង ៕

                                                                                                            សុផល

  • បរិភោគ​ជាតិ​ប្រៃ​ច្រើន ប៉ះពាល់​អ្វីខ្លះ​ដល់​រាងកាយ ?已关闭评论
  • 70 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:សម្រស់