ក្តៅៗ! ក្លឹប​មួយ​នៅ​រដ្ឋ​ Florida ​កំពុង​រង​ការ​វាយ​ប្រហារ

មនុស្ស​ជា​ច្រើន​បាន​រង​របួស បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​​ម្នាក់​ ​បាន​ប្រើ​អាវុធ​វែង​បាញ់​រះ​ ក្នុង​ក្លឹប​ភេទ​ទី​៣ មួយ​កន្លែង​នៅ​ទីក្រុង​ Orlando ​រដ្ឋ​ Florida ​អម្បាញ់មិញ​នេះ។

 

ក្តៅៗ! ក្លឹប​មួយ​នៅ​រដ្ឋ​ Florida ​កំពុង​រង​ការ​វាយ​ប្រហារ

 

ពុំ​ទាន់​មាន​របាយការណ៍​ណា​ច្បាស់​​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​​ប៉ូលិស​ម្នាក់​ នៅ​ទីក្រុង​ Orlando ​បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នេះ​កំពុង​កើត​ឡើង​ក្នុង​ក្លឹប​​កម្សាន្ត​ Pulse ​​ម៉ោង​០២​​យប់​ ​ខណៈ​ដែល​ខ្មាន់​កាំភ្លើង​ បាន​បាញ់​រះ​ទៅ​លើ​មនុស្ស​ប្រមាណ​ជាង​២៥​នាក់​ហើយ និង​សង្ស័យ​មាន​គ្រាប់​បែក​ទៀត​ផង។

 

​ប៉ូលិស​ បាន​ប្រាប់​ដល់​ AFP ថា៖ “មាន​អ្នក​​របួស​ច្រើន។ ខ្ញុំ​មិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ឬ​អត់​ទេ នៅ​ពេល​នេះ”។

 

ក្តៅៗ! ក្លឹប​មួយ​នៅ​រដ្ឋ​ Florida ​កំពុង​រង​ការ​វាយ​ប្រហារ

 

ហេតុការណ៍​​ដ៏​រន្ធត់​​នេះ បាន​កើត​ឡើង​​​ក្រោយ​២៤​ម៉ោង​ បន្ទាប់​ពី​តារា​ចម្រៀង​​អាមេរិក​ នាង​ Christina Grimmie ​ត្រូវ​​ជន​ដៃ​ដល់​បាញ់​សម្លាប់​ នៅ​​មហោស្រព​ Plaza ​ទីក្រុង Orlando ដូច​គ្នា៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun | bbc